បារាំងដឹកស្រីស្នេហ៍ចុះពីវិមានឯករាជ្យ ត្រូវរថយន្តឡិចស៊ីសបុកពីក្រោយស្លាប់ដាច់កង់ៗទាំង២នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ គ្រោះថ្នាក់ចរាចរណ៍យ៉ាងរន្ធត់មួយបានកើតឡើងកាលពីវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៥ បណ្តាលឲ្យបុរសជនជាតិបារាំងម្នាក់ និងនារីស្រីស្នេហ៍ជនជាតិខ្មែរម្នាក់បាត់បង់ជីវិត ដោយសាកសពខេ្ទច សំបែតដូចចេកចៀន មើលទៅគួររន្ធត់ជាទីបំផុត ដោយសារតែត្រូវរថយន្តឡិចស៊ីសបុកពីក្រោយ ខណៈកំពុងធ្វើដំណើរចេញពីវិមានឯករាជ្យ ។
ហេតុការណ៍នេះបានកើតឡើងស្ថិតនៅចំណុចមុខវិទ្យាល័យសម្តេចឪ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ សាក្ស៊ីនៅកន្លងកើតហេតុបានរាយការណ៍ថា មុនពេលកើតហេតុ រថយន្តឡិចស៊ីស ៣០០ ពាក់ស្លាកលេខ ភ្នំពេញ 2Q-9937 ធ្វើដំណើរដោយយុវជនស្ទាវ៣នាក់ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុស្រាប់តែបុកពីក្រោយម៉ូតូជនរងគ្រោះម៉ាកអ៊ែរប្លែក អត់ស្លាកលេខបណ្តាលឲ្យភាគីខាងម៉ូតូស្លាប់ទាំង២នាក់ដោយសាកសពបាក់បែកខ្ទេចខ្ទី ដាច់ជាកង់ៗតែម្តង ។ ចំណែកយុវជនទាំង៣នាក់ដែលធ្វើដំណើរតាមរថយន្តឡិចរងរបួសធ្ងន់ទាំង៣នាក់ ហើយត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ ៕

20150705-065156.jpg

20150705-065203.jpg

20150705-065209.jpg

20150705-065214.jpg

...

20150705-065221.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print