ខេត្តស្វាយរៀង ៖ មានករណីអំពើរឃាដកម្មដ៏សាហាវ ខណះជនសង្ស័យជាប្ដីបានកាប់ទៅលើប្រពន្ធនិងចាក់ថែមមួយកាំបិតចំត្រចៀកខាងស្ដាំរួចលើកទំលាក់ប្រពន្ធចូលស្រះក្បែផ្ទះធ្វើអោយកូនៗស្រែកយំផ្អើលពេញភូមិហើយរត់គេចខ្លួនភ្លាមៗសង្ស័យកំរោលចូល ។
ហេតុការណ៏ដ៏សាហាវនេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២៥ខែឧសភាឆ្នាំ២០១៧ស្ថិតក្នុងភូមិនរាទានឃុំឈើទាលស្រុកស្វាយជ្រំ។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាស្ត្រីរង្គ្រោះមានឈ្មោះសុកសុភាពអាយុ៣២ឆ្នាំមុខរបរកសិរត្រូវប្ដីកាប់ចំក្បាល៤ពូថៅនិងចាក់ចំត្រចៀកខាងស្ដាំស្លាប់ភ្លាមៗ។ រីជនសង្ស័យជាប្ដីមានឈ្មោះសូរគនអាយុ៣១ឆ្នាំមុខរបរកសិករមានទីលំនៅក្នុងភូមិនរាទានឃុំឈើទាលស្រុកស្វាយជ្រំខណះមានកូនក្នុងបន្ទុកចំនួន២នាក់។
បើតាមអ្នកភូមិបានអោយដឹងថា២នាក់ប្ដីប្រពន្ធនេះរៀបការនិងគ្នាបាន៩ឆ្នាំមកហើយខណះមានកូនស្រីអាយុ៨ឆ្នាំនិងកូនប្អូនអាយុ៦ឆ្នាំដោយពីមុនមានដែលមានជម្លោះនិងគ្នានោះទេស្រលាញ់គ្នាស្អិតរមូត។ ប៉ុន្តែនៅប៉ន្មានខែនេះធ្លាប់មានជម្លោះពាក្យសំដីគ្នាបន្តិតបន្តួចហើយក៏ស្ងាត់ទៅ។ ដោយនៅមុនកើតហេតុប្ដីឈ្មោះសូរគនបានទៅផឹកស៊ីផ្ទះអ្នកភូមិជិតខាងប្រមាណម៉ោង៦ល្ងាចក៏សុំមិត្តភក្រ័ត្រលប់មកផ្ទះវិញខណះមានអាការះឈឺក្បាលខ្លាំងពេកក៏សម្រាកទៅ។ រីឯប្រពន្ធបានទៅវាលស្រែជញ្ជូតត្រីខាងជើងផ្ទះទាំងពីម៉ោង១២ថ្ងៃត្រង់រហូតដល់ម៉ោង៤រសៀលក៏បានត្រលប់មកផ្ទះវិញដោយកាន់ធុងមានត្រីជាច្រើនហើយក៏បានធ្វើត្រីរហូតដល់យប់។
ប្រភពបន្តថាស្រាប់តែនៅវេលាម៉ោងកើតហេតុស្រាប់តែលឺសូសំលេងផាំងៗរីកូនបានស្រែកយំយ៉ាងខ្លាំងបន្ទាប់មកលឺសំលេងប្រូងបោះចូលស្រះទឹកទើបគាត់រត់ទៅមើលស្រាប់តែឃើញស្ត្រីជាប្រពន្ធបានស្លាប់លាយឡំនិងឈាមហូរជោគក្រហមពេញស្រះចំណែកប្ដីក្រោយធ្វើសកម្មភាពរួចក៏បានរត់គេចខ្លួនបន្សល់តែកូន២នាក់ស្រែកយំពេញភូមិ។
យោងតាមនគរបាលស្រុកស្វាយជ្រំបានអោយដឹងថារហូតពេលនេះជនសង្ស័យជាប្ដីបានកំពុងរត់គេចខ្លួននៅឡើយខណះសមត្ថកិច្ចស្រាវជ្រាវបន្តទៀតដើម្បីឈានទៅរកការឃាត់ខ្លួនចាត់ការតាមច្បាប់។
...
សពត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យប៉ុន្តែដោយជីវភាពក្រីក្រពេកទើបលោកមេឃុំនិងបងប្អូនក្រុមគ្រួសាររៃថវិការគ្នាបានបន្តិចបន្តួចបូជានៅក្នុងភូមិតែម្ដង ៕