ស្រី្តម្នាក់ជិះម៉ូតូទៅទិញម្ហូបនៅផ្សារទួលសំបូទុកម៉ូតូមួយភ្លែត ចោរយកម៉ូតូទៅបាត់

ចែករំលែក៖

ភ្នំពេញ ៖ ម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់015ពណ៌ខ្មៅត្រូវចោរលួចទៅបាត់ខណះម្ចាស់ចូលទៅទិញម្ហូបនៅក្នុងផ្សារក្នុងភូមិ ហេតុការណ៏នេះកើតឡើងកាលពីព្រឹកថ្ងៃទី26ឩសភាឆ្នាំ2017វេលាម៉ោង9,00នាទីនៅចំណុចផ្សារក្នុងភូមិទួលសំបូរ ឋិតនៅ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមប្រភពពីប្តីម្ចាស់ម៉ូតូបានអោដឹងថា ប្រពន្ធគាត់ឈ្មោះ ជាសៀកលីមស្នាក់នៅភូមិ សំបួសង្កាត់សាក់សំពៅ ខណ្ឌដង្កោ បានជិះទៅទិញម្ហូបនៅទីនោះហើយទុកម៉ូតូចតចោលនៅក្បែផ្សារមួយភ្លែតពេលទិញម្ហូបបានចេញមកវិញស្រាប់តែបាត់ម៉ូតូធ្វើអោយមានការភ្ញាក់ផ្អើលដល់អ្នក់លក់ក្នុងផ្សារជួយដើរកតែរកមិនឃើញទើបស្រ្តីរងគ្រោះបានត្រឹមទៅដាក់ពាក្សបណ្តឹងនៅប៉ុស្តិរដ្ឋបាលសង្កាត់ព្រៃវែងតែបានត្រឹមដាក់ពាក្យប្តឹងម៉ូតូចោរយកបាត់ ។

ប្រជាពលរដ្ឋម្នាក់ដែលនៅក្បែផ្សារនោះស់ំុមិនបញ្ចេញឈ្មោះបានប្រាប់អ្នកយកពត៌មានថាផ្សារមួយនេះមិនមានអ្នកណាបង្កើតនោះទេហើើយក៏គ្មានកន្លែងផ្ញើរម៉ូតូអីដែអ្នក់ស្រុកនៅទីនោះហៅថាផ្សារក្រមួនអោយតែដល់ម៉ោង 10ឫ11ព្រឹកស្ងាត់អស់ហើយដូច្នេះម៉ូតូច្រើនគ្រឿងហើយដែបាត់នៅទីនេះគឺមិនដែលរកឃើញទេបានត្រឹមដាក់ពាក្សបណ្តឹងប៉ុណ្ណោះ។

ទោះជាយ៉ាងណាមេប៉ុសស្តិសង្កាត់រដ្ឋបាល សង្កាត់ព្រៃវែងលោកអនុសេនីយឯក ម៉ាក់គុន្ធា បានធ្វើកាស្រាវជ្រាវរកអោយឃើញក្រុមចោរទាំងនោះតើចេញមកពីប្រភពណា។តែទោះជាយ៉ាងណាម្ចាស់ម៉ូតូគ្មានសង្ឃឺមថារកឃើញម៉ូតូគាត់វិញឡើយ ៕ ឡូ សំអាត

...

18a5071f-9911-45c1-828b-cab6647ccfdb 24a15703-0e7b-48e1-bf0c-70314da55abe ed2d8a8c-bfcc-4784-a7c3-92ca12d31b39

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print