នារីរូបស្រស់៣នាក់ជិះម៉ូតូលឿនដល់ចំណុចផ្លូវកោងមិនបន្ថយល្បឿនដួលបណ្តាលអោយរបួសធ្ងន់ស្រាល

ចែករំលែក៖

ភ្នំពេញ៖  ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបង្កអោយមានការភ្ញាក់ផ្អើលដល់នារីៗបំរើការខារ៉ាអូខេចេញមកជួយលើកបន្ទាប់នារីរូបស្រស់៣នាក់ជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿនខណះមកដល់ចំណុចផ្លូវកោងមិនបន្ថយល្បឿនក៏ជ្រុលដួល បណ្តាលអោយរងរបួសធ្ងន់និងស្រាល។

ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី២៥ខែ ឧសភាឆ្នាំ២០១៧ នៅចំណុចមុខហាងខារ៉ាអូខេមួយកន្លែង ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញនារី៣នាក់ជិះម៉ូតូម៉ាកស្កូបពី  ពណ៍ផ្កាឈូក ពាក់ស្លាកលេខភ្នំពេញ1CL 7815 តាមបណ្តោយផ្លូវ២០០៤ ក្នុងទិសដៅពីជើងទៅត្បូងនិងមានមិត្តភ័ក្ត្រ២នាក់ទៀតជិះម៉ូតហុងដាឌ្រឹមសង់ ធ្វើដំណើរស្របគ្នាខណះមកដល់ចំណុចកើតហេតុជាកន្លែងផ្លូវកោងផងនោះដោយបួងចង្កូតខ្លាំងពេកក៏ដួលអូសជាង១០ម៉ែត្របណ្តាលអោយរងរបួសធ្ងន់និងស្រាល។ ភ្លាមនោះត្រូវបាននារីៗបំរើការក្នុងហាងខារ៉ាអូខេនោះចេញមកជួយលើកនិងត្រូវមិត្តភ័ក្ត្រដែលរបួសស្រាលដឹកទៅមន្ទីរពេទ្យោយខ្លួនឯង៕ សុខាសែនជ័យ

...

image1 image2 image3

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print