មានការធូររលុង​ ទើបអ្នកទោសទាំង៥នាក់អាចលួចរត់ចេញពីគុកបាន

ចែករំលែក៖

ខេត្តរតនគីរី ៖ សេចក្តីរាយការណ៍បានឲ្យដឹងថា អ្នកទោស៥នាក់ដែលត្រូវតុលាការជំនុំជម្រះឲ្យជាប់ពន្ធនាគារយៈពេល២ឆ្នាំ ពីបទចែកចាយ និងប្រើប្រាស់គ្រឿងញៀន បានលួចរត់ចេញពីពន្ធនាគារភ្នំស្វាយ ។ អ្នកទាំង៥នាក់នោះមានម្នាក់ត្រូវបានកម្លាំងអនុរក្សពន្ធនាគារចាប់បានមកវិញ ដោយសារថ្លោះជើងរត់មិនរួច ។

ករណីនេះបានកើតឡើង កាលពីវេលាម៉ោង២និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧នេះ ។ គុកភ្នំស្វាយមានទីតាំងស្ថិតនៅភូមិភ្នំស្វាយ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ។

ក្នុងការតាមចាប់ខ្លួនទណ្ឌិតមកវិញនេះ កម្លាំងសមត្ថកិច្ចបានប្រើពេលរហូតដល់ម៉ោង១១ព្រឹកថ្ងៃខែដដែល  ដោយកម្លាំងអនុរក្សពន្ធនាគារ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបានលុង ឡោមព័ទ្ធក្បែរជើងភ្នំស្វាយ ស្ថិតនៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង នៅឡើយតែរកមិនឃើញអ្នកទោស៤នាក់នោះទេ ។

គួរបញ្ជាក់ថា កន្លងមកមានករណីអ្នកទោសរត់ចេញពីគុកភ្នំស្វាយចំនួន៣ដងមកហើយៗត្រូវបានមហាជនទូទៅក្នុងក្រុងបានលុងធ្វើការរិះគន់ចំៗថា នេះជាការធ្វេសប្រហែស ខ្វះការទទួលខុសត្រូវរបស់លោកប្រធានពន្ធនាគារ ដែលបណ្ដែតបណ្ដោយឲ្យកើតមានអ្នកទោសលួចរត់ជាញឹកញាប់យ៉ាងដូច្នេះ ។

ពួកគាត់បានបន្តទៀតថា ទៅថ្ងៃមុខ តើមានទំនុកចិត្តយ៉ាងណាចំពោះបញ្ហាសន្តិសុខ ក៏ដូចភូមិ-ឃុំមានសុវត្ថិភាព ។ ប្រជាពល រដ្ឋបានសំណូមឲ្យលោកប្រធានអគ្គនាយកដ្ឋាននៃក្រសួងមហាផ្ទៃ ជួយពិនិត្យមើលលោកមេគុកនៅខេត្តរតនរតគិរីនេះផង ។

ពាក់ព័ន្ធករណីអ្នកទោសលួចរត់ចេញពីគុកនេះ នគរដ្រេហ្គន មិនអាចសុំការបំភ្លឺពីលោកទិន សុវណ្ណនី ប្រធានពន្ធនាគារភ្នំស្វាយបានទេ នៅរសៀលថ្ងៃទី២៦ ខែឧសភានេះ ដោយគ្មានលេខទូរស័ព្ទ ៕  ជាយក្រុង

...

1c513efa-c3e1-426f-84bb-027f6bcd6102 d5691153-8285-46b0-a3b6-5bd6ef51218a nkd-1 nkd-2 nkd-3 nkd-4

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print