ខេត្តព្រះសីហនុ ៖ មានសេចក្តីរាយការណ៍ពីនគរបាលស្ រុកព្រៃនប់បានឲ្យដឹងថា៖ នៅវេលាម៉ោង៧ ព្រឹក ថ្ងៃ ទី២៦ ខែឧសភា ឆ្នាំ២០១៧នេះ មានគ្រោះថ្នាក់ចរាចរណ៏ មួយកេីតឡេីង មួយកន្លែងទៀត នៅភូមិអន្លង់ក្រពើ ឃុំតានៃ ស្រុកព្រៃនប់។
ដោយសាររថយន្តឈ្នួលដឹកកម្មករ១គ្ រឿង ដឹកកម្មករទៅធ្វេីការនៅរោងចក្ រចម្រាញ់ដូងទី២ បានដាច់រ៉ូទីលកាច់ចង្កូតមិនបាន បណ្ដាលអោយធ្លាក់ប្រឡាយ។ គ្រោះថ្នាក់នេះ បណ្ដាលអោយ កម្មករប្រុស ស្រី ចំនួន២៣ នាក់ រងរបួសស្រាល។
បន្ទាប់មកអ្នកចាត់ការ បានបញ្ជូនអ្នករបួស ទៅព្យាបាល នៅពេទ្យរបស់ក្រុមហ៊ុននៅភូមិកែ វផុស ឃុំកែវផុស ស្រុកស្ទឺងហាវ ៕ ឆ្លាម សមុទ្រ













