ខេត្តត្បូងឃ្មុំ ៖ បុរសម្នាក់ត្រូវបាននគរបាលប៉ុស្តិ៍រដ្ឋបាលមេមងធ្វើការឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីចាប់រំលោភលើ នារីវ័យ២០ឆ្នាំ ដែលមានសតិមិនគ្រប់បានសម្រេច នៅចំណុចចម្ការកៅស៊ូឈ្មោះ គាំ ផល្លា ស្ថិតនៅភូមិសំបូរ ឃុំមេមង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីវេលាម៉ោង៨ និង១០នាទី ថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០១៧ ។
យោងតាមរបាយការណ៍នគរបាលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ អូន ម៉េង ភេទប្រុស អាយុ៣២ឆ្នាំ ជាតិខ្មែរ នៅភូមិ-ឃុំកើតហេតុខាងលើ បានធ្វើសកម្មភាពចាប់រំលោភទៅលើជនរងគ្រោះឈ្មោះ ន.ស.ឃ ភេទស្រី អាយុ ២០ឆ្នាំ ជាតិខ្មែរ ជាមនុស្សមានសតិមិនគ្រប់ នៅភូមិ-ឃុំជាមួយគ្នា ត្រង់ចំណុចព្រៃចំការកៅស៊ូ របស់ឈ្មោះ គាំ ផល្លា ភេទប្រុស ស្ថិតនៅភូមិសំបូរ ឃុំមេមង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
ក្រោយទទួលពាក្យបណ្តឹងពីម្តាយស្រ្តីរងគ្រោះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមេមង សហការជាមួយកម្លាំងនគរបាលយុត្តិធម៌ បានចុះស្រាវជ្រាវរហូតចាប់ជនសង្ស័យនៅចំណុចផ្ទះរបស់ខ្លួន រួចបញ្ជូនមកកាន់អធិការដ្ឋាននគរ បាលស្រុកមេមត់ដើម្បីសាកសួរបន្ត ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើរំលោភសេពសន្ថវៈទៅលើ នារីរងគ្រោះឈ្មោះ ន.ស.ឃ រហូតបានសម្រេចពិតប្រាកដមែន ។
បច្ចុប្បន្នសមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តត្បូងឃ្មុំផ្តន្ទាទោសទៅតាមនីតិវិធី៕ វណ្ណះ











