តុលាការផ្តន្ទាទោសនិងចេញដីកាបង្គាប់ឲ្យចាប់ខ្លួន មន្ត្រីក្រសួងសាធារណការ ពីបទរំលោភលើទំនុកចិត្តទឹកប្រាក់ជាង៥ម៉ឺនដុល្លារអាមេរិក

ចែករំលែក៖

ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសលោក សឿម អង្គារាសី អនុប្រធានការិយាល័យបច្ចេកទេសគ្រឿងចក្រធំ នៃក្រសួងសាធារណការនិងដឹកជញ្ជូន ដាក់ពន្ធនាគាររយៈពេល២ឆ្នាំ និង ចេញដីកាបង្គាប់ឲ្យចាប់ខ្លួន ។

យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួន ចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧ ហើយអ្នកសារព័ត៌មានទើបទទួលបាននៅថ្ងៃទី២៩ ខែឧសភា នេះ បង្ហាញថា លោក សាន សុផាត ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសជនជាប់ចោទឈ្មោះ សឿម អង្គារាសី ភេទប្រុស អាយុ៤៣ឆ្នាំ ពីបទរំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥ តាមមាត្រា៣៩១និងមាត្រា៣៩២នៃក្រមព្រហ្មទណ្ឌ ។

លោកចៅក្រម សាន សុផាត បង្គាប់ឲ្យជនជាប់ចោទ សឿម អង្គារាសី សងប្រាក់ខូចខាតចំនួន៥៧២៥០ដុល្លារអាមេរិកនិងសំណងជំងឺចិត្តចំនួន៣០០០ដុល្លារអាមេរិកដល់ដើមបណ្ដឹងឈ្មោះ សែម វណ្ណ ។

សាលក្រមផ្តន្ទាទោសនេះ ត្រូវបានប្រកាសដោយកំបាំងមុខជនជាប់ចោទ និងចំពោះមុខដើមបណ្ដឹងរដ្ឋប្បវេណី បើកផ្លូវប្តឹងទាស់និងប្តឹងឧទ្ធរណ៍ក្នុងកំណត់ច្បាប់ ៕  ដោយ ៖ ចេស្តា

...

8f9d3156-1150-49ef-a038-7f5e8ed0757a

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print