ភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួ ក២នាក់ត្រូវបានប្រជាពលរដ្ឋដេញចា ប់រួចវាយម្នាក់១ដៃ១ជើងឡើងទ្រោ មខ្លួនទើបប្រគល់ឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង៦និង២០នាទីយប់ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវលំ ស្ថិតក្នុងភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្រោយពីជនសង្ស័យរូបនោះធ្វើសកម្ មភាពឆក់កាបូបបានសម្រេច ។
លោក ឡូ ភារម្យ នាយប៉ុស្ដិ៍នគរបាល ព្រែកប្រា បានប្រាប់ឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ ដឹម នី អាយុ២៤ឆ្នាំ មានមុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិតាងុងកណ្ដាល សង្កាត់និរោតន៍ ខណ្ឌច្បារអំពៅ ។ចំណែកបក្សពួកម្នាក់ទៀតជិះម៉ូតូ គេចខ្លួនបាត់ស្រមោល ។ ដោយឡែកជនរងគ្រោះមានឈ្មោះ ឃឹម រស្មី ភេទស្រី អាយុ២៧ឆ្នាំ មុខរបរជាងអ៊ុតសក់នៅម្ដុំផ្សារចា ស់ ស្នាក់នៅភូមិអូអណ្ដូង សង្កាតព្រែកប្រា ខណ្ឌច្បារអំពៅ ។
លោក ឡូ ភារម្យ នាយប៉ុស្ដិ៍នគរបាលព្រែកប្រា បានបន្តឲ្យដឹងទៀតថា មុនពេលកើតហេតុនារីរងគ្រោះបានជិះ ម៉ូតូចេញពីអ៊ុតសក់នៅម្ដុំផ្សា រចាស់ ហើយជិះម៉ូតូមកផ្ទះ ដោយធ្វើដំណើរកាត់ផ្លូវកន្លែងកើ តហេតុ ។ ខណះពេលជិះដល់កន្លែងកើតហេតុ ក៏ត្រូវបានជនង្ស័យ២នាក់ជិះម៉ូ តូមួយគ្រឿងមិនចាំម៉ាក ឌុបគ្នាមកធ្វើសកម្មភាពឆក់កាបូ បពីនារីខាងលើបានសម្រេចនិងបណ្ដា លឲ្យជនរងគ្រោះដួលរដូករណែលថែ មទៀត ហើយជនសង្ស័យពេលជិះបានប្រហែល៥០ម៉ែ ត្រក៏បានដួលផងដែរ ធ្វើឲ្យជនរងគ្រោះរត់ទៅទាញយកកាបូ បវិញ និងប្រតាយប្រតប់ជាមួយជនសង្ស័យថែ មទៀត ភ្លាមៗក៏មានបងប្អូនប្រជាពលរដ្ ឋដែនៅក្បែនោះឃើញដូច្នេះក៏ជួយចា ប់បាននិងស្វាគមន៍ម្នាក់មួយដែមួ យជើងបណ្ដាលឲ្យជនសង្ស័យម្នាក់បែ កមុខមាត់ឡើងហូរឈាមស្រោចខ្លួន តែរបួសស្រាល ទើបប្រគល់ឲ្យសមត្ថកិច្ចមូលដ្ឋា ន។ ចំណែកជនសង្ស័យម្នាក់ទៀតបានលើកម៉ូ តូជិះគេចខ្លនបាត់សម្រោល ដោយមិនយកកាបូបទៅជាមួយទេ។
ក្រោយពេលកើត សមត្ថកិច្ចបាននាំខ្លួនជនសង្ស័ យនិងជនរងគ្រោះទៅកាន់ប៉ុស្ដិ៍ នគរបាលរដ្ឋបាលព្រែកប្រា ដើម្បីដាក់ពាក្យបណ្ដឹង និងកសាងសំណុំរឿងជនសង្ស័យបញ្ជូ នទៅអធិការដ្ឋាននគរបាលខណ្ឌច្បា រអំពៅ ដើម្បីចាត់ការតាមនីតិវិធី៕ ដោយ៖ ភារ៉ា ដង្កោ