រថយន្តរបស់ក្រុមហ៊ុនតេលាកិនមនុស្សស្លាប់ម្នាក់នៅត្រែងត្រយឹង

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងលើផ្លូវជាតិលេខ4 ចន្លោះគម86,87ចំណុចមុខភូមិទី៥  ឃុំត្រែងត្រយឹង ដោយមានរថយន្តស៊ីទែនមួយគ្រឿងមិនដឹងម៉ាកជារបស់ក្រុមតេលា មកពីទិសខាងលិចទៅទិសខាងកើត មកដល់ចណុចខាងលើបានប៉ះម៉ូតូមួយគ្រឿងម៉ាកC125 Futureពណ៌ខ្មៅគ្មាន ស្លាកលេខបើកបរដោយឈ្មោះហោ ម៉េងលៀង ភេទស្រី អាយុ៤៦ឆ្នាំមានទីលំនៅភូមិទី១ ឃុំត្រែងត្រយឹង ដែលបើកបរទិសស្របគ្នាបណ្តាលអោយដួលហើយត្រូវរថយន្តកិនស្លាប់នៅកន្លែងកើតហេតុ រថយន្តបានបើករត់ទៅទិសខាងកើតបាត់ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៥នាទី ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ ។

ករណីខាងលើសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវបន្ត ៕

...

IMG-20170529-WA0001

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print