ខេត្តកណ្ដាល ៖ បុរសចំណាស់ម្នាក់បានស្លាប់យ៉ា ងអណោចអធ័មនៅក្នុងថ្លុកឈាម បន្ទាប់ពីបុរសរូបនេះបើកម៉ូតូមិ នប្រកាន់ស្ដាំ ជ្រុលទៅបុកជាមួយរថយន្ដបើកច្រាស់ ទិសគ្នាពេញមួយទំហឹង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ លើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេ ខ៥៩-៦០(ក្បែច្រមុះជ្រូកគល់ស្ពា នត្សឹបាសា) ស្ថិតក្នុងភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្ដកណ្ដាល ។
មន្រ្ដីនគរបាលចរាចរណ៍ស្រុកលើកដែ កបានឲ្យដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតឈ្ មោះ សំ ខន ភេទប្រុស អាយុ៥៧ឆ្នាំ មានទីលំនៅភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ជិះម៉ូតូម៉ាក ស៊ុយហ្ស៊ូគីស្មាស់រ៉េវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1P-9207 ។ ចំណែកឯរថយន្ដម៉ាកគា ពណ៌ស ចំណុះ១,៥តោន ពាក់ស្លាកលេខកណ្ដាល2A-7908 បើកបរដោយឈ្មោះ ចន ងឹត ភេទប្រុស អាយុ២៣ឆ្នាំ(ឃាត់ខ្លួន) មានទីលំនៅភូមិលេខ១ក ឃុំស្វាយរលំ ស្រុកស្អាង ខេត្ដកណ្ដាល ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុសាក្សីបានឃើ ញជនរងគ្រោះជិះម៉ូតូតាមបណ្ដោយផ្ លូវជាតិលេខ ក្នុងទិសដៅពីអ្នកលឿងឆ្ពោះទៅរា ជធានីភ្នំពេញ ដោយពុំមានពាក់មួកការពារសុវត្ថិ ភាពនោះទេ ។ លុះបើកមកដល់ចំណុចកើតហេតុជនរងគ្ រោះបានជិះឆ្លងសួនច្បារ ពុះចែកទ្រូងផ្លូវជ្រុលទៅបុកជាមួ យរថយន្ដដែលកំពុងបើកបរបញ្ច្រាស់ ទិសគ្នា ពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះរូបនេះដួលបោ កក្បាលស្លាប់យ៉ាងណោចអធ័ម ។
ក្រោយពីមានហេតុការណ៍កើតឡើងអ្ នកបើកបររថយន្ដត្រូវបានសមត្ថកិច្ ចនគរបាលឃាត់ខ្លួនបញ្ជូនទៅកាន់ អធិការដ្ឋាននគរបាលស្រុករួមជាមួ យមធ្យោបាយពាក់ព័ន្ធដើម្បីចាត់កា រតាមនីតិវិធីច្បាប់ ។ ដោយឡែកសាកសពជនរងគ្រោះត្រូវបា នសមត្ថកិច្ចនគរបាលស្រុកលើកដែកប្ រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្ វើការតាមប្រពៃណី ៕ស្អាងជ័យ