អាមេរិកបញ្ចូននាវាផ្ទុកយន្តហោះទី ៣មកាន់ឧប្បទ្វីកូរ៉េ  គីមជុងអ៊ុននៅតែបញ្ចាសាកល្បងមីស៊ីល

ចែករំលែក៖

អាមេរិកទើបតែបញ្ចូននាវាផ្ទុកយន្តហោះធំទី៣ មកកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក  ក្នុងពេលដែលស្ថានភាពនៅឧប្បទ្វីបកូរ៉េកំពុងតែតានតឹងខ្លាំងឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ហើយនៅព្រឹកថ្ងៃទី២៩ខែឧសភានេះ កូរ៉េខាងជើងបន្តបាញ់សាកល្បងមីស៊ីល លើកទី៩នៅក្នុងឆ្នាំ២០១៧នេះ។

សារព័ត៌មាន Asia Times បានផ្សាយថា នាវាផ្ទុកយន្តហោះទី៣ដែលអាមេរិកបញ្ចូនទៅកាន់តំបន់សមុទ្រជិត កូរ៉េខាងជើង គឺជានាវា USS Nimitz ដែលជានាវាផ្ទុកយន្តហោះធំបំផុតលើពិភពលោក ដើរដោយថាមពលបរមាណូ  ។ ការបង្ហាញខ្លួននាវាផ្ទុកយន្តហោះធំមួយនេះក្រោយពេលដែលបានជួសជុលអស់រយពេល២៧ខែ។

នាវាUSS Nimitz នឹងជំនួសនាវាផ្ទុកយន្តហោះ USS Carl Vinson  ឈរជើងនៅតំបន់ភាគខាងលេចអាស៊ីប៉ាស៊ីហ្វិកក្នុងរយៈពេល៦ខែរួមជាមួយនាវាផ្ទុកយន្តហោះ  USS R$onald Reagan។

ព័ត៌មានស្តីពីការបញ្ចូននាវាផ្ទុកយន្តហោះទី៣របស់អាមេរិក ទៅកាន់ឧប្បទ្វីបកូរ៉េ កើតឡើងក្នុងពេលដែលចិនបង្កើនការគ្រប់គ្រងយ៉ាងតឹងតែនៅតំបន់សមុទ្រប៉ាស៊ីហ្វិក និងបង្កើន ការដាក់គំនៀបទៅលើរដ្ឋាភិបាលលោកគីមជុងអ៊ុន ពីកម្មវិធីកាំជ្រួចមីស៊ីលនិងបរមាណូ។

រដ្ឋាភិបាលទី្រងប៉េកាំងបាន អំពាវនាវឲ្យមានការចចារជាមួយកូរ៉េខាងជើង តាមរយៈកិច្ចការបរទេស ដែលមានអង្គការសហប្រជាជាតិ ជាអាជ្ញាកណ្តាល។ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae in ក៏មានបំណង ដោះស្រាយបញ្ចប់វិវាទនោះដែរ ។ប៉ុន្តេក្រោយការសាកល្បងមីស៊ីលនៅព្រឹកថ្ងៃទី២៩ខែឧសភា  កូរ៉េខាងត្បូង បានប្រមាន ដល់ទី្រក្រុងព្យុងយ៉ាង ថាការសាកល្បងនោះនិងធ្វើឲ្យក្តីសង្ឃម ស្វែងរកសន្តិភាព នៅប្បទ្វីបកូរ៉េត្រូវបាត់បង់។

ក្នុងពេលជាមួយគ្នានោះ រដ្ឋមន្ត្រីក្រសូងការពារជាតិអាមេរិកលោក Jim Mattis កាលពីថ្ងៃទី ២៨ខែឧសភា បានប្រកាសថា  ប្រសិនបើកិច្ចពិភាក្សាបរាជ័យនោះ សង្គ្រាមពិបាកគេចផុតនៅឧប្បទ្វីបកូរ៉េខ្លាំងណាស ហើយសង្គ្រាមនិងកាន់តែអាក្រក់ទៅ។

ការអត់ធ្មត់មានកំណត់  ប្រសិនបើកូរ៉េខាងជើងនៅតែមានសកម្មភាព ឌឺដងមិនគោរពច្បាប់អន្តរជាតិនោះ  អាមេរិកជប៉ុន និងកូរ៉េខាងជើង និងមានសកម្មភាពចាសដៃ ទៅលើកូរ៉េខាងជើង ។

សកម្មភាពដែលអាចរារាំងកូរ៉េខាងជើងបាននាពេលនេះ គឺមានតែសង្គ្រាមវាយប្រហារ ទៅលើទីតាំងបមរាណូនិងមីស៊ីលប៉ុណ្ណោះ ដោយសារតែកូរ៉េខាងជើង មិនខ្លាចទណ្ឌកម្ម មិនខ្លាចការគំរាមកំហែង ពីអាមេរិកឡើយ។

អ្នកបង្កើតអង្គការប្រឹក្សាយុទ្ធសាស្ត្រយោធា Geopolitical Futeres បានព្រមានថា អាមេរិក បានត្រៀមលក្ខណៈវាយប្រហារកូរ៉េខាងជើងបើទោះបីដឹងថាមានលទ្ធផលអាក្រក់ក្តី។

សារព័ត៌មាន Business Insider បាន ផ្សាយថាអ្នកបង្កើតអង្គការប្រឹក្សាយុទ្ធ សាស្ត្រខាងលើ លោក George Friedman បានឲ្យដឹងនៅក្នុងកិច្ចប្រជុំស្តីពីវិនិយោគយុទ្ធសាស្ត្រឆ្នាំ២០១៧ធ្វើឡើងនៅទីក្រុង Orlando សហរដ្ឋអាមេរិក ថាបន្ទាប់ពីវិលត្រឡប់មកពីបំពេញទស្សនកិច្ចនៅក្រៅប្រទេសលើកដំបូងរបស់ប្រធានាធិបតីត្រាំនាថ្ងៃទី២៧ ខែឧសភានេះទីក្រុងវ៉ាស៊ីនតោននឹងមានជម្រើសចុងក្រោយ សម្រាប់ កូរ៉េខាងជើង ។

តាមការបញ្ជាក់របស់លោក Fried manថា ភាពតានតឹងរវាងអាមេរិកនឹងកូរ៉េខាងជើងធ្លាក់ចូលក្នុងដំណាក់កាលខ្ពស់ បំផុត ហើយសង្គ្រាមគឺមិនអាចគេចផុត ឡើយបើទោះបីអាមេរិកដឹងថាត្រូវខាត បង់ជាច្រើនក្តី។

សកម្មភាពរបស់កូរ៉េខាងជើង បាន បង្ហាញយ៉ាងច្បាស់ ថាប្រទេសនេះមិនបោះបង់កម្មវិធីអាវុធរបស់ខ្លួនឡើយ ទាំង មីស៊ីលនិងកម្មវិធីបរមាណូបើទោះបីរង ការដាក់ទណ្ឌកម្ម ច្រើនប៉ុនណាក្តី។

នៅពេលនេះទីក្រុងសេអ៊ូលស្ថិតនៅក្នុងគោលដៅនៃការវាយប្រហាររបស់កូរ៉េខាងជើងនៅពេលមានសង្គ្រាមកើតឡើង។ បច្ចុប្បន្នទីក្រុងនេះមានពលរដ្ឋរស់នៅ២៥លាននាក់មានភូមិសាស្ត្រនៅជិតព្រំដែន កូរ៉េខាងជើង និងរងការវាយប្រហារមុនគេ បង្អស់។

លោក Friedman បញ្ជាក់ទៀតថាកូរ៉េខាងជើងមានកាំភ្លើងធំជាច្រើនសំដៅទៅលើទីក្រុងសេអ៊ូលទាំងនោះហើយបើមានសង្គ្រាមកើតឡើងគឺមិនអាចបញ្ចៀសពីការខាតបង់ទ្រង់ទ្រាយធំនូវទ្រព្យសម្បត្តិនិងអាយុជីវិតឡើយ។ដើម្បីទប់ស្កាត់ការវាយប្រហារពីកាំភ្លើងធំ កូរ៉េខាងជើងអាមេររិកមានតែទម្លាក់គ្រាប់បែកយុទ្ធសាស្រ កម្ទេច អាវុធទាំងនោះប៉ុណ្ណោះ។

ការវាយប្រហារកូរ៉េខាងជើង អាចជំរុញឲ្យមានសង្គ្រាមផ្សេងទៀតកើតឡើងនៅក្នុងតំបន់ និងនៅលើពិភពលោក ។ចាប់តាំងពីបញ្ចប់សង្គ្រាមលោកលើកទីពីរមកអាមេរិកមិនដែលប្រកាសសង្គ្រាមជាមួយប្រទេសណានោះឡើយ។កូរ៉េខាងជើងគឺជាឧបសគ្គយ៉ាងធំធេងសម្រាប់អាមេរិក ក្នុងរយៈពេល១០ឆ្នាំខាងមុខ ដោយសារកូរ៉េខាងជើងជាប្រទេសមហាអំណាច បរមាណូនិងមានកាំជ្រួចមីស៊ីលទំនើបៗអាចវាយប្រហារ ដល់ទឹកដីអាមេរិក។ នៅ ពេលនោះគ្មានប្រទេសណាមួយហ៊ាន ប្រកាសធ្វើសង្គ្រាមជាមួយកូរ៉េខាងជើងឡើយ ។

ក្រុមអ្នកអង្កេតពីស្ថានភាព ក្នុងតំបន់ អាស៊ីភាគខាងកើត និងឧប្បទ្វីកូរ៉េ បានលើកឡើងថា ការចូលមកដល់នៃនាវាផ្ទុកយន្តហោះអាមេរិក ទីមួយ ទី២ហើយទី២និង យន្តហោះទម្លាក់គ្រាប់ នាវាមុជទឹក បានបង្ករក្តីបាររម្ភយ៉ាង ខ្លាំងមិនមានកូរ៉េខាងជើងឡើយ គឺប្រែសចិនទៅវិញទេ។ ដោយចិនមិនចង់ឲ្យអាមេរិកយកអាវុធទំនើបៗមកដាក់ក្បែរផ្ទះរបស់ខ្លួន ហើយក៏មិនចង់ឲ្យមានសង្គ្រាមនៅជាប់ផ្ទះខ្លួនដែរ ប្រាកដជាចិនត្រូវប៉ះពាល់ខាតបង់ជាច្រើន ៕

USS-Nimitz-Hosts-Change-of-Homeport-Fair

...

030410-N-1974E-006 The Arabian Gulf (Apr. 10, 2003) -- The aircraft carrier USS Nimitz (CVN 68), guided missile cruiser USS Princeton (CG 59), and fast combat support ship USS Bridge (AOE 10) participate in an underway replenishment (UNREP) while deployed in support of Operation Iraqi Freedom.  Operation Iraqi Freedom is the multi-national coalition effort to liberate the Iraqi people, eliminate IraqÕs weapons of mass destruction, and end the regime of Saddam Hussein.  U.S.  Navy photo by PhotographerÕs Mate 3rd Class Kristi Earl.  (RELEASED)
TELEMMGLPICT000129561039-large_trans_NvBQzQNjv4BqpVlberWd9EgFPZtcLiMQfyf2A9a6I9YchsjMeADBa08

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print