ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍ស្រះចក ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាពឆក់ការបូបយួរដៃពីនារីម្នាក់បានសម្រេច តែគេចមិនផុតពីកម្លាំងសមត្ថកិច្ចដេញតាមក្របួចជាប់ម្នាក់ ចំណែកបក្សពួកផ្សេងទៀតបានរត់គេចបាត់ ។
ហេតុការណ៍ខាងលើនេះបានបង្កការភា្ញក់ផ្អើលកាលវេលាម៉ោង៧និង៣០ ថ្ងៃ៣០ខែឧសភា ឆ្នាំ២០១៧ នៅចំណុចផ្លូវម្ដុំរង្វង់មូលវត្តភ្នំ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ ស៊ុនរដ្ឋា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិបឹងឈូក សង្កាត់គីឡូ ម៉ែតលេខ៦ ខណ្ឌ ឬស្សីកែវ។ចំណែកម្នាក់ទៀតឈ្មោះអាទី ជាអ្នកឆក់បានរត់គេងបាត់។
ជនរងគ្រោះ មានឈ្មោះ ម៉ៃ ស្រីណាក់ ភេទប្រុស អាយុ ១៩ មុខរបរកម្មការនីរោច្រក ស្នាក់នៅម្ដុំទឹកថ្លា ខណ្ឌសែនសុខ។
បើតាមប្រភពពត័មានពីសមត្ថកិច្ចបានឲ្យដឹងថា នារីម្នាក់បានធ្វើដំណើរតាមផ្លូវខាងលើ ក៏ស្រាប់តែលិចមុខ ជនសង្ស័យ ២នាក់ជិះម៉ូតូម៉ាក ស្តុបពី១គ្រឿងពណ៍សពាក់ស្លាក់លេខ1FQ9460 មកធ្វើសកម្មភាពឆក់ការបូបពីជនរងគ្រោះ ភ្លាមៗនោះជនរងគ្រោះក៏ស្រែកចោរៗក៏ត្រូវ សមត្ថកិច្ច កំពុងល្បាតក៏បានដេញតាម ពីក្រោយ ម៉ូតូ ជនសង្ស័យហើយក៏ចាប់ ជនសង្ស័យបានម្នាក់ ហើយម្នាក់ទៀតរត់បាត់។
ក្រោយពេលកើតហេតុជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចនាំទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាល ស្រះចក ដើម្បី ធ្វើការ សាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាន នគរបាលខណ្ឌដូនពេញ ដើម្បីចាត់ការបន្តតាមនិតិវិធី ៕ ស តារា
...