ភ្នំពេញ ៖ កម្លាំងចម្រុះរបស់ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានសហការជាមួយការិយាល័យអន្តោប្រវេសន៍នៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញបានបន្តប្រតិបត្តិការចុះចាប់បង្រ្កាបជនអន្តោប្រវេសន៍រស់នៅនិងធ្វើការខុសច្បាប់នៅក្នុមមូលដ្ឋានខណ្ឌដូនពេញដោយឃាត់ជនបរទេសប្រុសស្រីចំនួន៩៣នាក់ដើម្បីបញ្ជូនទៅប្រទេសរបស់ខ្លួនវិញ បន្ទាប់ពីចុះត្រួតពិនិត្យពួកគាត់ចូលមកឆ្លងដែនក្នុងប្រទេសកម្ពុជារស់នៅនិងធ្វើការងារដោយខុសច្បាប់ ។
ក្នុងប្រតិបត្តិការនោះដែល ដឹកនាំដោយលោក សៀង សុខ ព្រះរាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីលោក លឹម ស៊ាងហៃ ក្រឡាបញ្ជី ចុះត្រួតពិនិត្យវត្តមានស្នាក់នៅរបស់ជនបរទេសចំនួន ១គោលដៅ ស្ថិតនៅការដ្ឋានសំណង់ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី៣០ខែឧសភាឆ្នាំ២០១៧នេះដោយបានឃាត់ខ្លួនជនបរទេសសរុបចំនួន ៩៣នាក់ ស្រី០៧នាក់ ក្នុងនោះ ជនជាតិ ចិនដីគោក ចំនួន ៥១នាក់/ស្រី០១នាក់ និងជនជាតិ វៀតណាមសរុបចំនួនចំនួន ៤២នាក់/ស្រី០៦នាក់ ។
សមត្ថកិច្ចបញ្ជាក់ថាជនបរទេសគ្រប់សាសន៍ដែលឃាត់ខ្លួនពីបទលួចឆ្លងដែនចូល-ស្នាក់នៅនិងធ្វើការខុសច្បាប់គ្មានលិខិតឆ្លងដែននិងសៀវភៅការងារបានបញ្ជូនទៅនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនិតិវិធី ក្រសួងមហាផ្ទៃដើម្បីចាត់ការបន្តទៀត។
យោងតាមមាត្រា២៩ ច្បាប់ស្តីពីអន្តោរប្រវេស បានចែងថា ជនបរទេសណា ដែល គ្មានការអនុញាតិ ហើយចូល មកក្នុងព្រះរាជាណាចក្រកម្ពុជា ដោយលបលួច លាក់បន្លំ ឫ ល្បិចផ្សេង ទៀតដែល ផ្ទុយពីបទបញ្ញាតិ នៃច្បាប់នេះ ត្រូវផ្តន្ទាទោស ដាក់គុកពីបី ខែដល់ ៦ខែ មុននិងបណ្តេញចេញ ត្រូវផ្តន្ទាទោស ដូចគ្នានឹងជនល្មើស ចំពោះជនណាដែលផ្តល់ជំនួយឬជួយលាក់បាំងក្នុងការបញ្ចូល ជនបរទេស ដែលគ្មានការអនុញាតិ មកក្នុងព្រះរាជាណាចក្រកម្ពុជា មន្ត្រី ភ្ញាក់ងាររាជការ មានសមត្ថកិច្ច រូបណា ដែលជាអ្នកសមគំនិតឬជួយសម្រួលក្នុងការប្រព្រឹត្ត បទល្មើសខាងលើ ត្រូវផ្តន្ទាទោស ដាក់គុកពី ១ខែដល់១ឆ្នាំ ហើយមន្ត្រីរាជការមានសមត្ថកិច្ចរូបណា ដែលធ្វើមានការ ធ្វេសប្រហេស ខ្វះការប្រុងប្រយត្ន័ ឫ មិន គោរពបទបញ្ជា ត្រូវ ទទួល ការផ្តន្ទាទោស ផ្នែករដ្ឋបាល មធ្យោបាយ សម្ភារះប្រើប្រាស់ សម្រាប់ប្រព្រឹត្តបទល្មើស ត្រូវរឹមអូស ទុកជាសម្បត្តិរដ្ឋ ៕ ស តារា
...