រថយន្តរ៉ែងរ៉ូវ័បុករថយន្តតាក់សុីម៉ែត្រលាន់ដូចរន្ទះរបួសមនុស្សម្នាក់

ចែករំលែក៖

ភ្នំពេញ ៖  រថយន្តរ៉ែងរ៉ូវ័រមួយគ្រឿងបើកបរដោយបុរសជនជាតិចិនម្នាក់សង្ស័យស្រវឹងស្រាបានជ្រុលទៅបុករថយន្តតាក់ស៊ីម៉ែត្រពេញទំហឹងបណ្តាលឲ្យរថយន្តវិលមួយជុំខូចខាតទាំងសងខាង ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះនៅវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចស្តុបឧកញ៉ា ម៉ុង ឬទ្ធី កែងនិងផ្លូវភ្នំពេញហាណូយ ស្ថិតក្នុងភូមិប៉ាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាករ៉ែងរ៉ូវ័រ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ កណ្តាល1A-8000 បើកបរដោយជនជាតិចិន (រថយន្តជួលគេ) ចំណែករថយន្តតាក់ស៊ីម៉ែត្រម៉ាក កាមរីបាឡែន ពណ៌ស (តាក់ស៊ីព្រលានយន្តហោះពោធិ៍ចិនតុង) ពាក់ស្លាកលេខភ្នំពេញ 2AE-7686 បើកបរដោយបុរសម្នាក់ឈ្មោះ ខាត់ ភាព អាយុ៣២ឆ្នាំ មុខរបរបើកតាក់ស៊ី។

អ្នកឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តតាក់ស៊ីបើកបរតាមបណ្តោយផ្លូវឧកញ៉ា ម៉ុង ឬទ្ធី ទិសដៅពីលិចទៅកើតក្នុងល្បឿន ខណៈមកដល់ពាក់កណ្តាលចំណុចស្តុប ក៏មានរថយន្តបង្កម៉ាករ៉ែងរ៉ូវ័រ បើកបរយ៉ាងលឿនតាមបណ្តោយផ្លូវភ្នំពេញហាណូយក្នុងទិសដៅពីត្បូងទៅជើង បានបុកចំពាក់កណ្តាលរថយន្តបាឡែនពេញទំហឹងប៉ើងវិល១ជុំ ហើយបន្តបុកចូលផ្ទះប្រជាពលរដ្ឋបាក់ទ្វារផ្ទះ និងបែកផើងផ្កាមួយចំនួន ហើយអ្នកបើកបររថយន្តបាឡែនបែកក្បាល និងបែកចិញ្ចើម ចំណែករថយន្តរ៉ែងរ៉ូវ័រវិល១ជុំ បែរក្បាលត្រឡប់ក្រោយ ជនជាតិចិនគ្មានរបួសអ្វីឡើយ។

ក្រោយកើតហេតុ ដោយខូចខាតធ្ងន់ធ្ងរពេកចរចារ គ្នាមិនត្រូវ ទើបសមត្ថកិច្ចចរាចរណ៍ខណ្ឌ សហការជាមួយចរាចរណ៍ក្រុងវាស់វែងធ្វើកំណត់ហេតុស្ទួចយករថយន្តទាំង២គ្រឿងទៅទុកនៅការិយាល័យ ចរាចរណ៍រាជធានីភ្នំពេញ ដើម្បីរង់ចាំភាគីរថយន្តទាំងសងខាងចូលខ្លួនមកដោះស្រាយ ៕

...

76f56073-c90a-47bc-a938-86069a6da50a 195ef84d-e436-42cc-9ab8-efea9d7cccb3 fffccd2c-f776-4453-8329-9e0b59de96d3 78decf4a-5f2d-4044-96ab-a251b15ac7b8

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print