ភ្នំពេញ ÷ ជនសង្ស័យចំនួន៣នាក់ត្រូវបានកម្លាំងនគរបាលព្រហ្នទណ្ឌសហកាជាមួយកម្លាំងនគរបាលប៉ុស្តិ៍កំបូល ធ្វើការឃាត់ខ្លួនពាក់ព័ន្ធនិងករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនដកហូតថ្នាំ០៥កញ្ចប់ម៉ូតូ០២គ្រឿងនិងវត្ថុតាងមួយចំនួន។
ប្រតិបត្តិការចុះបង្ក្រាបខាងលើនេះបានធ្វើឡើងនៅវេលាម៉ោង៣រសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចបន្ទប់ជួលគ្មានលេខ ភូមិតាសេក សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យទី១.ឈ្មោះ ផាត់ សាវឿន ភេទប្រុស អាយុ ៣១ឆ្នាំ(ម្ចាស់ថ្នាំ)ទី២.ឈ្មោះ ធី វណ្ណា ភេទប្រុស អាយុ ២៦ឆ្នាំទី៣.ឈ្មោះ តី ហឿន ភេទប្រុស អាយុ១៨ឆ្នាំ ។
សមត្ថកិច្ចបានអោយដឹងថា នៅមុនពេលចុះបង្ក្រាបដោយ មនការផ្តល់ដំដឹងពីប្រជាពករដ្ឋបានរាយការណ៍ថានៅចំណុចទីតាំងខាងលើ ថាមានករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ ក្រោយពីទទួលបានព័ត៌មាននេះភ្លាមៗសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានធ្វើការស្រាវជ្រាវស៊ើបអង្កេត និងឆ្មក់ចូលបង្ក្រាប់ជាក់ស្តែង និងបានឆែកឆេរដកហូតបានថ្នាំញៀនចំនួន០៥កញ្ចប់ថង់តូច ទូរស័ព្ទដៃ០២គ្រឿង ម៉ូតូ២គ្រឿងនិងឧបករណ៍ប្រើប្រាស់មួយចំនួន។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងបញ្ចូនមកកាន់ផ្នែកនគរបាលយុត្តិធម៌នៃអធិការរដ្ឋានននគរបាលខណ្ឌពោធិសែនជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាកា ៕ សុខាសែនជ័យ
...