ភ្នំពេញ ៖ នារី២នាក់បាមជិះម៉ូតូឌុបគ្នាធ្វើដំណើរតាមដងផ្លូវត្រូវជនសង្ស័យមានគ្នា២នាក់ជិះម៉ូតូសីុរ៉ូស១គ្រឿងមកធ្វើសកម្មភាពឆក់ការបូបបានសម្រេចហើយគេចខ្លួនបាត់ដោយសុវត្តិភាព កាលពីវេលាម៉ោង១២និង២០នាទីថ្ងៃត្រង់ ថ្ងៃទី៣១ខែឧ សភាឆ្នាំ២០១៧នៅចំណុចមុខខាងកើតវត្តអង្គតាមិញ ផ្លូវបេតុង ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យជ័យ។
ឈៀង រដ្ឋា ភេទស្រីអាយុ២៣ឆ្នាំ មុខរបធវើការក្រុមហ៊ុន ស្នាក់នៅបន្ទប់ជួល ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមាន ជ័យ រាជធានីភ្នំពេញ ។
តាមសាក្សីពីនារីរងគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុរូបនាងបានជិះម៉ូតូម៉ាកឃ្លីក ពណ៍សលាយក្រហម ពាក់ស្លាក់លេខភ្នំពេញ1 AP 6391 ធ្វើដំណើរតាមបណ្តោយផ្លូវបេតុង ក្នុងទិសពីជើងត្បូងទៅជើងខណះមកដល់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូម៉ាកសីុរ៉ូស គ្មានស្លាកលេខ ធ្វើដុះណើរមកពីក្រោយហើយបានធ្វើសកម្មភាពឆក់ការបូបនារីដែលអង្គុយពីក្រោយបានសុំ្រេចហើយគេចខ្លួនបាត់ដោយសុវត្តិភាព។
សម្ភារះដែលបាត់បង់នោះមានអត្តសញ្ញាណប័ណ្ណ លុយចំនួន៦០ដូល្លារ ។
ក្រោយពលកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅដើម្បីងាយស្រួលសមត្ថកិច្ចស្រាវជ្រាវ ៕ សុខាសែនជ័យ
...