អគ្គនាយក​ផលិត​កម្ម BN ប្រកាស​ដើរ​ចេញពីផលិតកម្មក្រោ​យ​ខ្វែង​គំនិត​រឿង​នយោ​បាយជាមួយ គីម ថាណា

ចែករំលែក៖

ភ្នំពេញ ៖  គេចាំបានថាកាលពីប៉ុន្មានថ្ងៃមុននេះ លេចចេញអត្ថបទព័ត៌មានមួយដែលលើកឡើងថា “ គីម ថាណារិះគន់ត្រង់ៗចំពោះអ្នកសិល្បៈចេញមុខលើកជើងគណបក្ស” អត្ថបទនេះបានធ្វើការរិះគន់ចំៗចំពោះអ្នកសិល្បៈជាច្រើនលេចមុខចេញផ្សព្វផ្សាយ និងឃោសនា គណបក្សប្រជាជនកម្ពុជា ហើយធ្វើឲ្យតារាចម្រៀងរូបនេះរង្គៀសចិត្ត។ ការលើកឡើងនេះបានធ្វើឲ្យអគ្គនាយក ផលិតកម្មBN អ្នកស្រី នូ វាសនាចេញមុខប្រតិកម្មនឹងការលើកឡើងរបស់តារាចម្រៀងប្រចាំផលិតកម្មរបស់ខ្លួន និងប្រកាសដើរចេញលាលែងពីតំណែងក្នុងផលិតកម្មនេះ។

មានការភ្ញាក់ផ្អើលខ្លាំងក្រោយពីអគ្គនាយកផលិតកម្ម BN Production បានប្រកាសដើរចេញពីផលិតកម្ម ក្រោយពីតារាចម្រៀង គីម ថាណា ចេញមុខរិះគន់សិល្បករមួយចំនួនលេចមុខគាំទ្រគណបក្សនយោបាយ។អ្នកស្រីនូ វាសនាដែលគេស្គាល់ថាជាម្ចាស់ហាងកាត់ដេរធ្លាប់ល្បីឈ្មោះ«បូរ៉ានិច្ចកាត់ដេរ»បានលើកឡើងថាអ្នកស្រីជា អគ្គនាយកក្រុមហ៊ុន BN Media ដែលក្នុងនោះមានផលិតកម្ម BN  , BN Models និងBN Production ដោយ BN Production គឺមានលោក គីម ថាណា ជាអ្នកគ្រប់គ្រងទៅលើការផលិតបទចំរៀង និងគ្រប់គ្រងទៅលើតារាចម្រៀង។ អ្នកស្រីបន្តថាដោយសារការមានការគិតនិងស្រលាញ់បក្សនយោបាយខុសៗគ្នាទើបនាងអ្នកស្រី ជាអគ្គនាយក BN Media សូមដកខ្លួនចេញពីការគ្រប់គ្រងBN Production ឈប់ទួលខុសត្រូវឬដឹងលឺទៀតហើយគឺទុកឲ្យគឹម ថាណា ជាអ្នកទទួលខុសត្រូវវិញ។ អ្នកស្រីលើកឡើងថា”នាងខ្ញុំ នូ វាសនា ជាសកម្មជនរបស់គណបក្សប្រជាជនកម្ពុជា មួយរូប ដែលមានតួនាទីក្នុងក្រុមយុវជនរបស់គណបក្សប្រជាជនកម្ពុជាដោយលោក គីម ថាណា មានការគិតនិងមិនសប្បាយចិត្តជាមួយការងាររបស់អ្នកស្រី ទើបអ្នកស្រីដកខ្លួនចេញកុំអោយប៉ះពាល់អារម្មណ៍របស់លោក គីម ថាណាហើយការនិយាយរបស់លោក គឹម ថាណា ក៏បានប៉ះបាល់អាម្មរណ៍ និងការងាររបស់នអ្នកស្រីដែរ ។

គួរបញ្ជាក់ដែរថា កន្លងទៅអ្នកស្រី នូ វាសនា ធ្លាប់បានចូលរួមកិច្ចការងារសង្គមជាច្រើនបន្ទាប់ ទាំងការងារសិល្បៈ និងកិច្ចការងារសប្បុរសធម៌។ ដោយការស្រលាញ់សិល្បៈអ្នកស្រីបានបង្កើតឲ្យមានផលិតកម្ម ក្រុមតារាបង្ហាញម៉ូតដោយ ផ្តល់ការងារជាច្រើនដល់អ្នកសិល្បៈផងដែរ៕  វឌ្ឍនា

...

14729384_1169175936480665_2646228030831390199_n 15800289_2041525239407148_2786129149845074909_o 18301444_1461005450617244_7115542041959273121_n 18816860_1851480258505809_1113390452_n 18818192_1851480388505796_563380482_o 18834432_1851481831838985_70261642_n 18835292_1851480298505805_1377779371_n 18836174_1851480291839139_1426879263_o 18869648_1851480371839131_791923199_o

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print