ឧទ្ធម្ភាគចក្រយោធាតួគីទាក់ខ្សែភ្លើងទាហាន​១៣នាក់ស្លាប់

ចែករំលែក៖

ទាហានតួគី១៣នាក់នៅលើឧទ្ធម្ភាគច័ក្រ បានស្លាប់ក្រោយពេលហោះហើរទាក់នឹងខ្សែភ្លើងនៅជិតព្រំដែនជាប់ប្រទេសអីរ៉ាក់។

ឧទ្ធម្ភាគច័ក្រយោធាប្រភេទAS532 Cougar របស់កម្លាំងទាហានតួគីបានហោះទាក់ខ្សែភ្លើងមានកម្លាំងភ្លើងខ្លាំងមុនពេលធ្លាក់ចុះដីស្ថិនៅខេត្តSirnak។ហេតុការគ្រោះថ្នាក់ខាងលើកើតឡើង ក្រោយពេល២នាទីដែលឧទ្ធម្ភាគច័ក្រខាងលើធ្វើការហោះហើរចេញពីទីតាំងនៅតំបន់Senoba។

ឧទ្ធម្ភាគច័ក្រAS532 Cougar ដឹកមន្ត្រីយោធា១០រូបនិងទាហាន ។លទ្ធផលស្រាយជ្រាវ ជាបឋមបានបង្ហាញឲ្យឃើញថា គ្រោះថ្នាក់ខាងលើបណ្តាលឲ្យ មន្ត្រីនិងទាហាន១៣នាក់ស្លាប់ រួមទាំងអ្នកបើកបរផងដែរ។

ឧត្តមសេនី HulusiAkarមេបញ្ចាការកងទ័ពតួគី បានទៅកាន់កន្លែងគ្រោះថ្នាក់ឧទ្ធម្ភាគច័ក្រខាងលើដើម្បីត្រួតពិនិត្យស្ថានភាព។មូលហេតុ ពិតប្រាកដបណ្តាលឲ្យ ឧទ្ធម្ភាគច័ក្រ ហោះទាក់ខ្សែភ្លើងកំពុងតែស្រាវជ្រាវបញ្ចាក់ឲ្យច្បាស់។

កាលពីខែមីនាកន្លងមក  មនុស្ស៧នាក់ស្លាប់ ក្នុងនោះមានជនជាតិរុស្ស៊ី៤នាក់ ក្រោយពេលឧទ្ធម្ភាគច័ក្រមួយគ្រឿងហោះបុកបង្កោល អង់ទែន ទូរទស្ស មួយក្នុងទីក្រុង  Istanbul ប្រទេសតួគីផងដែរ។

បច្ចុប្បន្នកម្លាំងទាហានតួគីកំពុងតែចូលរួមយ៉ាង សកម្មនៅក្នុងសង្គ្រាមវាយប្រហារ ទៅលើក្រុមជនជាតិឃឺតស្ថិតនៅតំបន់ភ្នុំ ក្នុងខេត្តsirnakជាប់ព្រំដែនប្រទេសអីរ៉ាក់និងស៊ីរី ៕

...

14962775402957-anh AS 532 Cougar UL Mk1 (Turkey)_003

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print