ឆៃ លីដាឡែន ទម្លាយសាឈឺចាប់រឿងប្តី

ចែករំលែក៖

 ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយក្រោយពីតារាសម្តែងនិងចម្រៀងអ្នកនាងឆៃ លីដាឡែនស្រាប់តែបង្ហោះសារឈឺចាប់ខ្លាំងជាមួយនឹងបញ្ហាជីវិតរស់នៅ។ សារនេះត្រូវបានអ្នកសិល្បៈទម្លាយថានាងមានបញ្ហារកាំរកូសក្នុងគ្រួសារពិសេសរឿងប្តី។

ក្រោយរៀបការរួច ឆៃ លីដាឡែននៅតែបន្តទទួលបានឱកាសការងារសិល្បៈក្នុងនិងក្រៅស្រុកជាហូរហែ ប៉ុន្តែបំណងប្រាថ្នាធំក្នុងជីវិតក្រោយរៀបការរបស់នាងគឺពពោះបង្កកំណើតកូនដំបូងនោះនៅមិនទាន់បានសម្រេចនៅឡើយ។ អ្វី នាងបានជួបជំពប់នឹងពាក្យចចាមអារ៉ាមមួយចំនួនថានាងបានបែកបាកស្វាមី ប៉ុន្តែដំណឹងនេះត្រូវបាននាងច្រាន ចោល។ដែលធ្វើឲ្យគេមានការភ្ញាក់ផ្អើលខ្លាំងជាថ្មីគឺនាងបានទម្លាយសារទុក្ខព្រួយខ្លាំងមួយដែលនាងមិនធ្លាប់បានបង្ហាញ។ សារដែលនាងសរសេរនៅលើហ្វេសប៊ុកបានលើកឡើងថា “តើពេលណាទៅទើបខ្ញុំរួចផុតពីកម្មនេះ? តើខ្ញុំបានធ្វើអ្វីខុសបានជាធ្វើដាក់ខ្ញុំបែបនេះ? តើមានដែលគិតអាណិតខ្ញុំទេ?”។

ក្រៅពីសួរសំណួរខាងលើនាងលើកឡើងដែរថា”រាល់ថ្ងៃនេះខ្ញុំខំព្យាយាមណាស់ ព្យាយាមធ្វើល្អ ព្យាយាមមិនមាត់ ក៏វាមិនអាចដូចដើមដែរមែនទេ? ភ្លេចអស់ហើយមែនទេ? កាលគ្រាកំសត់ ពិបាក អត់ស៊ីមានស៊ីក៏យើងមិនចោលគ្នាដែរ តែពេលនេះហេតុអ្វី? ស្រីណាមិនយំ នាងពិតជាអស់កម្លាំងខ្លាំងណាស់”។ ក្រៅពីសាទាំងនេះនាងបានលើកឡើងនូវសារមួយចំនួនបង្ហាញពីអារម្មណ៍មិនសប្បាយចិត្តនឹងរឿងជីវិតគ្រួសារ។

គេនៅមិនទាន់អាចទំនាក់ទំនងស្វែងរកការបញ្ជាក់បាននៅឡើយទេជុំវិញការទម្លាយសារខាងលើនេះ ប៉ុន្តែវាត្រូវបានគេសង្ស័យថាគឺជាសារឈឺចាប់កើតឡើងពីរឿងរ៉ាវក្រុមគ្រួសារ ដែលនាងចង់ទម្លាយឲ្យធូទ្រូងខ្លះ៕ វឌ្ឍនា

...

IMG_9231 IMG_0750

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print