ភ្នំពេញ ៖កាលពីរសៀលថ្ងៃទី៣ មិថុនា ២០១៧ នេះកម្លាំងសមត្តកិច្ចនគរបាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនជាតិអូស្រ្តាលីនៅក្នុងទឹកដីខណ្ឌដូនពេញ ពាក់ពន្ធករណីបង្ហោះកាមេរ៉ាថតយករូបភាពនានាពីលើអាកាស ដើម្បីយកទៅផ្សព្វផ្សាយនៅក្រៅប្រទេស ដែលសាលារាជធានីភ្នំពេញមិនអនុញាតិ ។
ជនបរទេសរូបនោះឈ្មោះ James Ricketson អាយុ៦៨ ឆ្នាំ តែគេបានលាក់បាំងអត្តសញ្ញាណ កន្លែងស្នាក់នៅ និងលិខិតឆ្លងដែន មិនបង្ហាញចំពោះសមត្ថកិច្ចទេ ។
ដើម្បីរក្សាសុវត្ថិភាពសន្តិសុខក្នុងការបោះឆ្នោត ក្រុមប្រឹក្សាឃុំ.សង្កាត់អាណត្តិទី៤ ដែលនឹងប្រព្រឹត្តនៅថ្ងៃទី៤ ខែមិថុនា ស្អែកនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនទុក ដើម្បីស៊ើបអង្កេត និងចាត់វិធានការតាមច្បាប់ ៕
...