កីឡាករ ចាន់ សច្ចា នឹងកីឡាករ សៅ សុវណ្ណ គឺជាបេក្ខជនទី១៥និង១៦ សម្រាប់ជុំទី២

ចែករំលែក៖

ភ្នំពេញ ៖ សប្តាហ៍ទី៨គឺជាការប្រកួតវគ្គជម្រុះ នៃការប្រកួត ដណ្តើមពានរង្វាន់ ជើងឯកTV5 Knock Out ទម្ងន់ ៦៣,៥គីឡូក្រាម ដំណាក់កាលទី១ បានបញ្ចប់កាលពីយប់ថ្ងៃសៅរ៍ទី៣ខែមិថុនា ឆ្នាំ២០១៧ ក្រោយ រកឃើញកីឡាករ ២នាក់បន្ថែមទៀត គឺ កីឡាករ ចាន់ សច្ចា មកពីក្លិប តាព្រហ្មមានជ័យ និងកីឡា សៅ សុវណ្ណ មកពីក្លិប សុភានូមានជ័យ ដើម្បីបង្គ្រាប់១៦នាក់ សម្រាប់បន្តការប្រកួតជុំទី២ គ្រោងប្រកួតនៅចុងសប្តាហ៍ទី១ខែមិថុនាខាងមុខនេះ ។

សម្រាប់បេក្ខជនទាំង២នាក់ ដែលជាប់ជម្រើសចុងក្រោយគេ សុទ្ធជាកីឡាករដែលមាន សមត្ថភាពក្នុងការប្រកួត ដណ្តើមជ័យជម្នះពីដៃគូខ្លួនក្នុងវគ្គជម្រុះដំណាក់កាលទី១ ជុំទី១ ដូចគ្នា ក្នុងនោះកីឡាករ ចាន់ សច្ចា មកពីក្លិប តាព្រហ្មមានជ័យ វាយឈ្នះ កីឡាករ ចូច ង៉ា មកពី រស្មីភូមិគាប ខេត្តបន្ទាយមានជ័យ ប្រើស្នៀងជើងទាតឲ្យដៃគូបោះបង់ការប្រកួតត្រឹមទឹកទី២ ខណៈដែលកីឡាករ សៅ សុវណ្ណ មកពី សុភានូមានជ័យ បានយកឈ្នះលើកីឡាករ ប្រាក់ រ៉ាម៉ាញ មកពី ក្លិប តាឯកដំបងដែកមានរិទ្ធខេត្តព្រៃវែងបោះបង់ការប្រកួតក្នុងទឹលទី២ផងដែរ។

ចំពោះសកម្មភាពប្រកួតចំនួន២ទឹក ដែលកីឡាករ ចាន់ សច្ចា ធ្វើឲ្យកីឡាករ ចូច ង៉ា ត្រូវបានអាជ្ញាកណ្តាល រាប់ចំនួន២ដង គឺក្នុងទឹកទី១ម្តងនិងទឹកទី២នោះ ដោយអការៈឈឺជើងខ្លាំងទ្រាំពុំបាន ព្រោះរងនូវស្នៀតទាត់ស្ទួនៗពីសំណាក់ ចាន់ សច្ចា ទីបំផុត ចូច ង៉ា សុំអាជ្ញាកណ្តាលបញ្ឈប់ការប្រកួតរបស់ខ្លួនត្រឹមពាក់កណ្តាលទឹកទី២។ដោយឡែក សៅ សុវណ្ណ បានប្រើស្នៀតកណ្តាប់ដៃវាយ ជង្គង់ កែង វាយឲ្យកីឡាករ ប្រាក់ រ៉ាម៉ាញ សុំចុះចាញ់ក្នុងទឹកទី២ដែរ ពោលក្រោយពីអាជ្ញាកណ្តាលរាប់ខចចំនួន២ដង ទឹកទី១ម្តង និងទឹកទី២ម្តងទៀត។

ដូច្នេះបេក្ខជន២រូប ដែលគណៈកម្មការរៀបចំការប្រកួត របស់សង្វៀនTIFFI ARINA រកឃើញអាចបង្ហាញឲ្យសាធារណៈជនសម្រេចគាំទ្រពួកគេ បន្តក្នុងវគ្គជម្រុះជុំទី២ ដែលមានគូប្រជែងចំនួន១៦នាក់ ។គួររំលឹកថា បេក្ខភាពកីឡាករទាំង១៦នាក់ ដែលត្រៀមប្រកួតដណ្តើមកៅវគ្គ៨ដែលមានត្រឹម៤សប្តាហ៍ប៉ុណ្ណោះ គឺកីឡាករ កុយ ចាន់តូ ក្លិបគីសែមានរិទ្ធ ,មាស សុជាតិ ក្លិបក្រុងប៉ោយប៉ែត , ចេង គា ក្លិបសាលវ័ន្តកីឡា , ថន វាសនា ក្លិបនាគរាជមានជ័យ , ពុយ វណ្ណះ ក្លិបឃ្លាំងមឿងកីឡាខេត្តពោធិ៍សាត់ ,ប្រាក់ រស្មី ក្លិបតាឯកដំបងដែកមានរិទ្ធខេត្តព្រៃវែង,សំខាន់ ប៉ាវចិន ក្លិបរ៉ាហាប់ស្វាយប៉ាក , ឡុង ឡា ក្លិបអប់រំកាយស្រុកអន្លុងវែង , ឆាំ រ៉ែមក្លិបមហិទ្ធរិទ្ធតាដំបងដែក , សុខ សុវណ្ណ ក្លិបកងពលធំអន្តរាគមន៍លេខ២ ,ផៃ គឹមហឿត ក្លិបគីសែមានរិទ្ធអាជ្ញាធរជាតិអាវុធគីមី , រិទ្ធ មុន្នី ក្លិបម្កុដរាជសីហ៍ និងចុងក្រោយនេះគឺ ពុទ្ធ សំបូរ ក្លិបពុទ្ធសេរីវង្សកីឡា និង ឌុន ប៊ុនធឿន ក្លិបអេភូថងកីឡាបេក្ខជនចុងក្រោយគេ ចាន់ សច្ចា មកពីក្លិបតាព្រហ្មមានជ័យ និងកីឡាករ សៅ វណ្ណ មកពីក្លិប សុភានូមានជ័យ៕សារីំម

...

______ _______ ____ _________ ___ ___ ___ ___ _______________ __ ______ ___ ______ _______

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print