ផ្ទុះឆេះរោងចក្រចម្រាញ់ប្រេង​នៅប្រទេសចិន

ចែករំលែក៖

នៅព្រឹកថ្ងៃទី៥ខែមិថុនា មានករណីផ្ទុះឆេះយ៉ាងខ្លាំងនៅរោងច័ក្រចម្រាញ់ប្រេងក្នុងទីក្រុងLinyi ខេត្ត Shandong ស្ថិតនៅភាគខាងកើតប្រទេសចិន។ មកទលពេលនេះគេមិនទាន់ដឹងពីមូលហេតុបណ្តាលឲ្យមានការផ្ទុះឆេះខាងលើនៅឡើយទេ។

សារព័ត៌មានស៊ីនហួរបានផ្សាយថា ករណីផ្ទុះខាងលើកើតឡើងនៅវេលាម៉ោង ១រំលងអធ្រាទ្រស្ថិតនៅ ទីតាំង ដាក់សយកឥវានស្ថិតនៅក្នុងរោងច័ក្រ  ចម្រាញ់ប្រេង Linyi Petrochemical Co., Ltd ក្នុងខេត្ត shangdong។

កទលពេលនេះមិនទាន់មានរបាយការណ៍ស្តីពីការខូចខាតទ្រព្យសម្បត្តិឬអាយុជីវិតនៅឡើយទេ ហើយមូលហេតុបណ្តាលឲ្យផ្ទុះក៏មិនទាន់ដឹងច្បាស់នៅឡើយ ។ក្រុមអ្នកឯកទេសកំពុងតែស្រាវជ្រាវ បញ្ចាក់ពីមូលហេតុច្បាស់លាស។

គ្រោះថ្នាក់សម្លាប់មនុស្សជាច្រើនតែងតែកើតឡើង នៅតាមរោងច័ក្រ ឧស្សាហកម្មនានាក្នុងប្រទេសចិន  រយៈពេល៣ទស្សវត្តកន្លងមក ដោយសារតែចិនមានរោងច័ក្រឧស្សាហកម្មកើនឡើងច្រើន ហើយ មិនគោរពច្បាប់សុវត្ថភាព  ការងា បណ្តាលឲ្យមានហេតុការផ្ទុះឆេះកើតឡើងជាបន្តបន្ទាប់។

ហេតុការផ្ទុះធំជាងគេកើតឡើង នៅទីក្រុងកំពុងផែ Tianjinកាលពីឆ្នាំ២០១៥ ដោយបានសម្លាប់មនុស្សរហូតដល់ទៅ១៧០នាក់ ។ ក្រោយហេតុការនោះ ប្រធានាធិបតីចិន លោកស៊ីជីងពីងបានស្នើរដល់មន្ត្រី គ្រប់គ្រងវិស័យឧស្សាហកម្ម ត្រូវតែដកបទពិសោធ ពីគ្រោះថ្នាក់សម្លាប់មនុស្សយ៉ាងច្រើននេះ ទុកជាមេរៀងដើម្បីកំឲ្យមានហេតុការបែបនេះកើតឡើង ជាថ្មី។

ប៉ុន្តែដោយសារតែ ការគ្រប់គ្រងរបស់ថៅកែក្រុមហ៊ុនមានភាបធូរលំ មិនគោរពច្បាប់ សុវត្ថភាពការងា ដោយសារតែផលប្រយោជន៍ ទើប បណ្តាលឲ្យមានការផ្ទុះឆេះកើតឡើងជាបន្តបន្ទាប់ ដូចជាការផ្ទុះឆេះនាពេលនេះជាដើម៕

...

14370982611411 Screen-Shot-20170605-at-91956-AM

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print