ជិះដេញកាប់ប្លន់យកកាបូបលុយបានសម្រេច សំណាងល្អមិនបាត់បង់ដល់ម៉ូតូ ឯសមត្ថកិច្ចបានត្រឹមតែទទួលពាក្យបណ្ដឹង

ចែករំលែក៖

ភ្នំពេញ៖ ក្មេងស្ទាវមួយក្រុម ដែលមានគ្នាប្រមាណជាង១០នាក់ តែងតែធ្វើសកម្មភាពកាប់ហើយប្លន់យកសម្ភារៈពីប្រជាពលរដ្ឋនៅពេលយប់បានសម្រេចជាញឹកញ៉ាប់ តែសមត្ថកិច្ចមិនសូវបង្ក្រាបបានឡើយ ។

ជាក់ស្ដែងនៅវេលាម៉ោង១៩និង២០នាទីថ្ងៃទី៥ខែ មិថុនាឆ្នាំ២០១៧នៅចំណុចផ្លូវ២០៥កែងនិងផ្លូវ៤០២ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន មានក្រុមក្មេងស្ទាវទាំងនោះបានធ្វើសកម្មភាពដេញកាប់លើជនរងគ្រោះ ៤នាក់ដែលកំពុងធ្វើដំណើរដោយម៉ូតូមួយគឿង ហើយបានយកកាបូបលុយរបស់ជនរងគ្រោះ រួចគេចខ្លួនទៅបាត់ដោយសុវត្ថិភាព រួចជនរងគ្រោះបានត្រឹមតែទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទំនប់ទឹក។

ជនរងគ្រោះទី១ឈ្មោះ វក់ សិនវន ភេទស្រីអាយុ២០ឆ្នាំ ធ្វើការនៅហាង”អូគីដេ” មានស្រុកកំណើតនៅភូមិមៀន ឃុំមៀន ស្រុកអូរាំងឪ ខេត្តកំពុងចាម។ ទី២ឈ្មោះ-នី ស្រីណុច ភេទស្រី អាយុ២១ឆ្នាំ ធ្វើការនៅហាង”អូគីដេ” មានស្រុកំណើតនៅភូមិព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ទី៣ឈ្មោះ- នី ស្រីកា ភេទស្រីបអាយុ២០ឆ្នាំ ធ្វើការនៅហាង “អូគីដេ” នាក់ទាំង៣ស្នាក់នៅជាមួយគ្នានៅបន្ទប់ជួលក្នុងភូមិព្រែកទល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមាន រាជធានីភ្នំពេញ។ ទី៤ឈ្មោះ- ណាក់ ភេទប្រុស អាយុ២១ឆ្នាំ ជាអ្នកឌុប ធ្វើដំណើតដោយម៉ូតូមួយគ្រឿងម៉ាក់ Nex ពណ៌ស ស្លាកលេខភ្នំពេញ1CP-7630 ។ រីឯសម្ភារៈដែលបាត់បង់គឺកាបូបស្ពាយមួយដែលក្នុងមានទឹកប្រាក់ចំនួន២០ដុល្លា។

តាមសម្តីជនម្នាក់ឈ្មោះ វក់ សិនវន បានរៀបរាប់អោយដឹងថា មុនពេលកើតហេតុពួកគេទាំង៣បានចេញពីធ្វើការនៅដែលមានទីតាំងនៅជិតកន្លែងកើតហេតុ បានអោយឈ្មោះ ណាក់ មកយកត្រលប់ទៅផ្ទះ ដូចរាល់ដង តែថ្ងៃនេះបានហួសទៅចាក់សាំងនៅឯហ្គារាំសាំងស្តុបកៅដាវ ពេលដែលទៅដល់ចំណុចកើតហេតុមិនទាន់បានឆ្លងស្តុបផង ក៏ស្រាប់តែលេចមុខជនសង្ស័យមួយក្រុមប្រមាណជាង៧ម៉ូតូក្នុង១ម៉ូតូមានគ្នា២នាក់ ប្រដាប់ដោយដាវ និងដំបងគ្រប់ដៃ បានធ្វើសកម្មភាពដេញវាយហើយបានដណ្តើមយកកាបូបស្ពាយរបស់ខ្លួនដែលកំពុងស្ពាយជាប់ស្មា ពេលយកបានហើយជនសង្ស័យទាំងនោះបានជិះគេចខ្លួនបាត់ស្រមោល។

ក្នុងហេតុការនោះជនរងគ្រោះបានរត់គេចខ្លួនចូលក្នុងផ្ទះប្រពលរដ្ឋដើម្បីអោយគេជួយហើយគ្មានរណារងរបួសទេ។

ក្រោយពេលកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទំនប់ទឹកដើម្បីអោយសមត្ថកិច្ចកំណត់មុខសញ្ញាណយកមកផ្តោនាទោសតាមច្បាប់៕ដោយ៖ ភារ៉ា ដង្កោ

...

IMG_4170 IMG_4180 IMG_4181 IMG_4183

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print