ឃាត់ជនជាតិថៃ៣នាក់និងខ្មែរម្នាក់ ពាក់ព័ន្ធការចេញចរាចរណ៍រូបិយប័ណ្ណក្លែងក្លាយ

ចែករំលែក៖

ខេត្តបាត់ដំបង ៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកកំរៀងបានឃាត់ខ្លួនជនសង្ស័យ៤នាក់ ពាក់ ព័ន្ធនឹងការចរាចរណ៍រូបិយប័ណ្ណដុល្លារក្លែងក្លាយ កាលពីវេលាម៉ោង១១និង២០នាទី ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២២០១៧ នៅចំណុចក្រុមទី៦ ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ។

ជនសង្ស័យទាំង៤ដែលត្រូវឃាត់ខ្លួន ១-ឈ្មោះ គៀត គិស័ក អាយុ៣៥ឆ្នាំ ភេទប្រុស ជនជាតិ ថៃ រស់នៅផ្លូវសុវីនថៈវង់១៨/១ ក្រុងបាងកក មុខរបរកម្មករ ,២-ឈ្មោះ អ៊ុងអាត ស៊ីវាតកន អាយុ២៨ឆ្នាំ ភេទប្រុស ជនជាតិថៃ រស់នៅផ្លូវ១២ ឃុំបានព្រឹក ស្រុកក្រសាំង ខេត្តបុរីរាំ ប្រទេសថៃ មុខរបរបុគ្គលិកក្រុមហ៊ុនមិតសូអែរ ,៣- ឈ្មោះ សំចិតកមភម អាយុ៣៤ឆ្នាំ ភេទ ប្រុស ជនជាតិថៃ រស់នៅផ្លូវវិថូនដាំលិ ឃុំបានបឹង ស្រុកបានបឹង ខេត្តឈុនបុរី ប្រទេសថៃ  មុខរបរបុគ្គលិកក្រុមហ៊ុននីវសេន,៤-ឈ្មោះបិត ផាត អាយុ៣៧ឆ្នាំ ភេទប្រុស រស់នៅភូមិថ្មី ឃុំត្រាង ស្រុកកំរៀង ជនជាតិខ្មែរ មុខរបរកម្មករ ។

វត្ថុតាងរួមមាន ៖ ប្រាក់ដុល្លារចំនួន55300$ ប្រភេទក្រដាស់ដុល្លាក្លែងក្លាយ ស៊េរីចាស់ ឆ្នាំ២០០៦។ ប្រាក់ដុល្លារក្លែងក្លាយនេះជារបស់ឈ្មោះ ឈីត នៅក្រុងបាងកក បាន យកមកដូរនៅទឹកដីខ្មែរតាមច្រកអន្តរជាតិដូង ។

ករណីនេះសមត្ថកិច្ចកំពុងកសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្តចាត់ការតាមនីតិវិធី ៕

...

image2 image3 image1 image4

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print