វាយគូរទំនាស់ដោយដៃបណ្តាលឲ្យរងរបួស ត្រូវគូរទំនាស់កាប់វិញរបួស២នាក់ប្តីប្រពន្ធ

ចែករំលែក៖

ខេត្តកណ្តាល ៖ ផ្តើមចេញពីទំនាស់ពាក្យសំដីបានធ្វើឲ្យបុរសម្នាក់ស្ទុះទៅវាយគូរទំនាស់ជាច្រើនដៃ រងរបួសយ៉ាងដដំណំ ហើយត្រូវបានគូទំនាស់ស្ទុះយកកាំបិតកាប់សងវិញបណ្តាលឲ្យរងរបួស២នាក់ប្តីប្រពន្ធវិញ ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១៩ និង១០នាទី ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល

មន្ត្រីនគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ជនរងគ្រោះ២នាក់ប្តីប្រពន្ធឈ្មោះ  ហេង ប៊ុនធឿន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ (របួស.កដៃខាងស្តាំ) ប្រពន្ធឈ្មោះ ចែត ថា អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ (របួសលើកំពួនដៃខាងស្តាំ)។ ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធមានទីលំនៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ។ ចំណែកឯជនសង្ស័យឈ្មោះ ជឹម អ៊ុក ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ (រងរបួសលើថ្ពាល់ខាងឆ្វេង) មានទីលំនៅក្នុងភូមិ/ឃុំកើតហេតុខាងលើ ។

          ប្រភពដដែលបានបន្តថា កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង១០ព្រឹកជនសង្ស័យឈ្មោះ ជឹម អ៊ុក និងជនរងគ្រោះឈ្មោះ ហេង ប៊ុនធឿន មានទំនាស់ពាក្យសំដីជាមួយគ្នា។ គ្រានោះជនរងគ្រោះឈ្មោះ ហេង ប៊ុនធឿន បានវ៉ៃត្រូវចំក្បាលជនសង្ស័យឈ្មោះ ជឹម អ៊ុក ចំនួន០២ដៃ ទើបមានអ្នកជិតខាងចូលទៅបំបែកចេញពីគ្នាលុះមកដល់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង២រសៀល ជនរងគ្រោះឈ្មោះ ហេង ប៊ុនធឿន បាននិយាយចោទប្រកាន់ជនសង្ស័យឈ្មោះ ជឹម អ៊ុក ថា បានដុតរោងខ្លួន ។ មិនត្រឹមតែប៉ុណ្ណោះជនរងគ្រោះឈ្មោះ ហេង ប៊ុន ធឿន បានវាយទៅលើជនសង្ស័យឈ្មោះ ជឹម អ៊ុក ជាច្រើនដៃត្រូវចំមុខបណ្តាលឲ្យមានរបួសស្នាម ។

លុះដល់វេលាម៉ោង៧យប់ថ្ងៃដដែលជនសង្ស័យឈ្មោះ ជឹម អ៊ុក បានទៅយកកាំបិតខ្វែពីផ្ទះរបស់ខ្លួន ទៅកាប់ប្រហារទៅលើជនរងគ្រោះឈ្មោះ ហេង ប៊ុនធឿន ត្រូវចំ.កដៃខាងស្តាំ បណ្តាលឲ្យមានរបួសស្នាមឃើញដូច្នេះស្ត្រីរងគ្រោះឈ្មោះ ចែត ថា បានចូលទៅឃាត់ ខណៈនោះក៏ត្រូវជនសង្ស័យឈ្មោះជឹម អ៊ុក កាប់ត្រូវកំភួនដៃខាងស្តាំបណ្តាលឲ្យរបួសស្នាម

ក្រោយហេតុការណ៍កើតឡើងជនរងគ្រោះបានទៅដាក់បណ្តឹងនៅនគរបាលប៉ុស្តិ៍វិហារសួគ៌ ក៏បានចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យឈ្មោះជឹម អ៊ុក បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកបន្តអនុវត្តតាមនីតិវិធី ៕ ស្អាងជ័យ

...

18952637_692753977579209_6933002856148608134_n 18920580_692753957579211_4222689258477705179_n 18920429_692753917579215_2213674460154662902_n

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print