នគរបាលខណ្ឌដូនពេញឃាត់ខ្លួនជនសង្ស័យ២នាក់ពីបទលួចមានស្ថានទម្ងន់ទោស (ប្លន់វាយយកម៉ូតូ)

ចែករំលែក៖

ភ្នំពេញ៖  សង្ស័យ២នាក់ក្នុងចំណោម៥នាក់ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលចតុមុខបានធ្វើការស្រាវជ្រាវឃាត់ខ្លួននៅចំណុចក្នុងបរិវេណកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន​ ពីបទលួចមានស្ថានទម្ងន់ទោសប្រើអំពើហិង្សា(ប្លន់វាយយកម៉ូតូម៉ាកNEX)  កាលពីថ្ងៃទី៣១ខែសីហាឆ្នាំ២០១៥ វេលាម៉ោង០២និង១៥នាទីនៅចំណុចលើបង់សួនច្បារក្រមង៉ុយ ផ្លូវព្រះសីុសុវត្តិ ភូមិ២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។

IMG-20150924-WA0001

ករណីឃាត់ខ្លួនជនសង្ស័យខាងលេីនេះ បានធ្វេីឡេីងកាលពីវេលាម៉ោង១៧និង១០នាទីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៥ នៅចំណុចក្នុងបរិវេណកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

ជនសង្ស័យត្រូវឃាត់ខ្លួនគឺ ទី១.ឈ្មោះឯក វិរះ ហៅឡាំ ភេទប្រុស អាយុ២៣ឆ្នាំមុខរបរនិងទីលំនៅមិនប្រាកដ ទី២.ឈ្មោះសុខ វិចិត្រ ហៅចេវ ភេទ ប្រុសអាយុ១៨ឆ្នាំមុខរបរនិងទីលំនៅមិនប្រាកដ ហើយដកហូតវត្ថុតាងរួមមាន ម៉ូតូមួយគ្រឿងម៉ាកស្តេប ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1W-8753ជារបស់ជនសង្ស័យ ។ រីឯជនរងគ្រោះឈ្មោះ ទឹម ចាន់សុវណ្ណឌី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករធ្វើនំ មានទីលំនៅផ្ទះលេខ៦៥៩ ផ្លូវលំ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ សម្ភារៈបាត់បង់ ម៉ូតូម៉ាកNEX ពណ៌ស ។

សកម្មភាពរឿងហេតុ ជនរងគ្រោះនិងមិត្តស្រីបាននាំគ្នាអង្គុយលេងលើបង់សួនច្បារក្រមង៉ុយពេលនោះស្រាប់តែជនសង្ស័យចំនួន៥នាក់ជិះម៉ូតូ២គ្រឿងម៉ាកវីវ៉ា ពណ៌ខ្មៅ និងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ជិះមកក្បែរជនរងគ្រោះធ្វើសកម្មភាពគម្រាមវាយ ពេលនោះជនរងគ្រោះភ័យរត់ចោលម៉ូតូក៏ក្រុមជនសង្ស័យយកម៉ូតូជិះគេចខ្លួនបាត់ ។

បន្ទាប់ពីបានទទួលពាក្យបណ្តឹងកម្លាំងយើងបានធ្វើការស្រាវជ្រាវរហូតដល់ថ្ងៃទី២៩ខែកញ្ញាាឆ្នាំ២០១៥វេលាម៉ោង១៧និង១០នាទីបានឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ និងម៉ូតូម៉ាកស្តេប មួយគ្រឿងផងដែរ ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនធ្វេីការសាកសួរនៅបុស្តិ៍នគរបាលមូលដ្ឋាន ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនិតិវិធី ៕

IMG-20150924-WA0001 (2)

...

ដោយ៖ ស ដារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print