ដីព្រៃរបស់រដ្ឋគម្របព្រៃឈើរបស់រដ្ឋឈ្មួញឆូសឆាយបានសម្រេច បើប្រជាពលរដ្ឋក្រីក្ររុះរើចាប់វាយខ្មោះ

ចែករំលែក៖

ខេត្តកំពង់ធំ៖ ដីព្រៃគម្រប់មាត់អូ ត្រូវបានក្រសួងបរិស្ថាន និងក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ ដាក់បទបញ្ជាឲ្យសមត្ថកិច្ចបរិស្ថាន និងសមត្ថកិច្ចរដ្ឋបាលព្រៃឈើថែរក្សា និងអភិរក្សមិនអនុញ្ញាតិអោយ បុគ្គលណាម្នាក់រំលោភបំពាន សាងសង់លំនៅដ្ឋាន ឬគ្រប់គ្រងដីហាមឃាត់ ដែលជាដីគម្របអូដែលមានប្រវែង ២០០ម នេះបានឡើយ ។

3

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៥ កន្លងមកលោក សាយ ណូរ៉ាដឹកនាំកម្លាំងចម្រុះរុះរើផ្ទះប្រជាពលរដ្ឋសាងសង់លើផ្ទៃដីហាមឃាត់របស់រដ្ឋដែលជាដីគម្របមាត់អូដូចគ្នា ក្នុងនោះមានការចាប់ប្រជាពលរដ្ឋ ចំនួន៣នាក់ ស្រី២និងប្រុសម្នាក់ ដែលជាសាច់ញ្ញាតិរបស់ ម្ចាស់ផ្ទះដែលសាងសង់ផ្ទះនៅលើដីតំបន់ហាមឃាត់ ស្ថិតនៅក្នុងក្រុមហ៊ុនចំការកៅស៊ូតាន់បៀន ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ  ខណៈពេលដែលសមត្ថកិច្ចលើកគ្នាទៅហំព័ទ្ធ ផ្ទះរបស់ម្ចាស់ផ្ទះបានរត់គេចខ្លួនរហូតមកដល់ពេលនេះមិនទាន់ហ៊ានចូលផ្ទះនៅឡើយទេ ។

ចំណែកករណីនេះ ដីតំបន់ហាមឃាត់ដូចគ្នា ស្ថិតនៅចំណុច ក្រុមហ៊ុនកៅស៊ូ បារៀ ដីមាត់អូ ត្រូវបានឈ្មួញឈ្មោះ ឈុន ត្រៃ ប្រពន្ឋឈ្មោះ ឆាន ដាវី រស់នៅភូមិវាលវែង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានមកឈូសឆាយដីរាប់សិបហិកតា នៅចំណុចអូដៃជ្រៃ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ តែគេពុំឃើញមានការហាមឃាត់ និងចាប់ចង វាយខ្នោះដូចប្រជាពលរដ្ឋ រកព្រឹកខ្វះល្ងាចនោះទេ ថែមទាំងបានយកស្វាយចន្ទី ដំឡូងមី ទៅដាំយ៉ាងគគ្រឹកគ្រេងនិងពុំមានមេព្រៃចេញមុខមកហាមឃាត់នោះទេ ដែលត្រូវបានប្រភពព័ត៌មានទំលាយថា ដីនេះបានទិញពីមេព្រៃចំនួន ៦០០ដុល្លា ដោយបាន អះអាងថាលោក ឈាង មាលា នាយសង្កាត់រដ្ឋបាលព្រៃឈើជាអ្នកលក់ ដោយឃុបឃិតគ្នាជាមួយ ផ្នែកកំពង់ថ្ម និង ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ និងមានការពាក់ព័ន្ឋនិងអភិបាលស្រុកសន្ទុកផងដែរ ជាហេតុធ្វើអោយសកម្មភាព ឈូសឆាយដីព្រៃបានសម្រេច ។

ពាក់ព័ន្ឋទៅនិងការចោទប្រកាន់ថា លោក ឈាង មាលា នាយសង្កាត់រដ្ឋបាលព្រៃឈើ ក្រយៀ លក់ដីចំណុចអូដៃជ្រៃនេះ លោក បានឆ្លើយបដិសេធទាំងស្រុងថា លោកមិនបានពាក់ព័ន្ឋទៅនឹងដីនេះទេ ហើយក៏មិនបានលក់ដីព្រៃនោះទេ លោកនិងឲ្យមន្រ្តីរបស់លោកចុះទៅពិនិត្យទីតាំងឈូសឆាយនេះ ។

លោក សុទ្ធ ម៉ារី បានឆ្លើយបដិសេធថា លោកមិនបានយកលុយ និងមិនបានលក់ដែរ ហើយលោកនឹងស្រាវជ្រាវឲ្យ ឃើញថា តើអ្នកណាជាអ្នកនៅពីក្រោយខ្នងរបស់ឈ្មួញឈ្មោះ ឈុន ត្រៃ ប្រពន្ឋឈ្មោះ ឆាន ដាវី ហើយបើពិនិត្យឃើញថា បានរំលោភដីដោយខុសច្បាប់ សមត្ថកិច្ចរដ្ឋបាលព្រៃឈើនិងចាត់វិធានការ ។

លោក តិប ញា នាយខណ្ទរដ្ឋបាលព្រៃឈើ បានឲ្យដឹងថា បើមានករណីលឺថា មានការយកលុយ៦០០០ដុល្លាមែន លោកនិងស្រាវជ្រាវឲ្យឃើញ ថាតើអ្នកណាជាអ្នកលក់ដីនេះ ចំណែកលោក មិនមានការពាក់ព័ន្ធនោះទេ ។

មហាជនកំពុងតែរងចាំមើលថា តើសមត្ថកិច្ចមេព្រៃអាចដកហូតដីនេះមកវិញបានឬទេ? ៕

1 2 3 (1) 2 (1) 7 1 (1)

...

ដោយ៖ ប៊ុន  រិទ្ធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print