ប្រមូលផ្តុំគ្នាប្រើប្រាស់គ្រឿងញៀនត្រូវសម្ថកិច្ចឃាត់ខ្លួនបាន៨នាក់

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មីឃាត់ខ្លួនយុវជន៨នាក់ក្រោយពីមានប្រជាពលរដ្ឋបានរាយការណ៍ថាពួកគេបានមកប្រមូលផ្តុំគ្នាប្រើប្រាស់គ្រឿងញៀនខុសច្បាប់។

ប្រតិបត្តិការណ៍ខាងលើធ្វើឡើងកាលពីម៉ោង២២ និង១០នាទីយប់ថ្ងៃទី៧ខែមិថុនាឆ្នាំ២០១៧នៅចំណុចក្នុងរោងកម្មករការដ្ឋានសំណង់ផ្លូវបេតុងភូមិក្រុងថ្មីសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។

សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យទាំង៨នាក់ខាងលើនោះទី១ឈ្មោះ ស៊ូ គឹមស៊ាន អាយុ២០ឆ្នាំមុខរបរកម្មករសំណង់ស្នាក់នៅរោងកម្មករសំណង់ខាងលើ។ទី២ឈ្មោះសុខ វីរ័ត្ន អាយុ២០ឆ្នាំមុខរបរកម្មករសំណង់ស្នាក់នៅរោងកម្មករសំណង់ខាងលើ។
ទី៣ឈ្មោះនាង ប៉េង អាយុ២០ឆ្នាំមុខរបរកម្មករសំណង់ស្នាក់នៅរោងកម្មករសំណង់ខាងលើ។ទី៤ឈ្មោះ នាង ហុងលី
អាយុ៣១ឆ្នាំមុខរបរកម្មករសំណង់ស្នាក់នៅរោងកម្មករសំណង់ខាងលើ។ទី៥ឈ្មោះសៀ សីហា អាយុ២៥ឆ្នាំមុខរបរកម្មករសំណង់ស្នាក់នៅរោងកម្មករសំណង់ខាងលើ។ទី០៦ឈ្មោះ ញឹល ម៉ាប់ អាយុ២០ឆ្នាំមុខរបរកម្មករសំណង់ស្នាក់នៅរោងកម្មករសំណង់ផ្លូវបេតុងភូមិក្រុងថ្មីសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។ទី០៧ឈ្មោះ ផុន វឌ្ឍនា ហៅ វិន អាយុ១៨ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិជាងទងសង្កាត់ក្រាំងធ្នង់ខណ្ឌសែនសុខ។ទី០៨ឈ្មោះបឿ ចិន្តា អាយុ១៨ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិដំណាក់សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។

សមត្ថកិច្ចបានប្រាប់ថាមុនឈានទៅឃាត់ខ្លួនក្រុមប្រើប្រាស់គ្រឿងញៀនខុសច្បាប់ខាងលើក្រោយពីមានប្រជាពលរដ្ឋរាយការណ៍ថានៅចំណុចរោងកម្មករនេះមានក្រុមក្មេងទំនើងកំពុងប្រមូលផ្តុំគ្នាប្រើប្រាស់នូវគ្រឿងញៀនខុសច្បាប់ទើបសមត្ថកិច្ចនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីសូមយោបល់ពីលោក អធិការខណ្ឌចុះទៅបង្ក្រាបជាក់ស្តែងតែម្តងដោយឃាត់ក្រុមខាងលើបានចំនួន០៨នាក់ធ្វើការដកហូតឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនផង។

សមត្ថកិច្ចដដែលបានប្រាប់ទៀតថាក្រោយពីនាំខ្លួនយកមកដល់អធិការនគរបាលខណ្ឌបានធ្វើតេសទៅលើទឹកនោមឃើញថាជនទាំង០៨នាក់ខាងលើទឹកនោមមានផ្ទុកនូវសារធាតុញៀនក៍ឃាត់ខ្លួនតែម្តង។នៅចំពោះមុខសមត្ថកិច្ចទាំង០៨នាក់បានសារភាពថាពួកខ្លួនពិតជាបានប្រើប្រាស់គ្រឿងញៀនខុសច្បាប់មែន។

បច្ចុប្បន្នជនទាំង០៨នាក់ខាងលើនេះបានឃាត់ខ្លួនបណ្តោះ
អាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរងចាំបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញពេលក្រោយ។
តុង សីហា

...

IMG_3875 IMG_3876

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print