ឃាត់ខ្លួនតាមបណ្តឹងជនរងគ្រោះ ករណីធ្វើសកម្មភាពលួចទូរស័ព្ទ និងលុយមួយចំនួន

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ កម្លាំងជំនាញផ្នែកព្រហ្មទ័ណ្ឌអធិការដ្ឋាននគរបាលស្រុកមេមត់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដារ បានចុះធ្វើការស្រាវជ្រាវស៊ើបអង្កេតតាមបណ្តឹងជនរងគ្រោះ ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធនឹង ករណីលួចទូរស័ព្ទ និងលុយរួមសម្ភារមួយចំនួន កាលពីវេលាម៉ោង៧ និង៣០នាទី ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧ ។

 នគរបាលស្រុកមេមត់បានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ នៅភូមិចំការគ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ តាមបណ្តឹងរបស់ឈ្មោះ ស្រ៊ីម ចាន់ណា ភេទស្រី អាយុ៣៤ឆ្នាំ ជាតិខ្មែរ បានចោទប្រកាន់ឈ្មោះ អាន រ័ត្ន ហៅ ឆក ភេទប្រុស អាយុ១៦ឆ្នាំ ជាតិខ្មែរ រស់នៅភូមិ៧មករា ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដូច្នេះថា «នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៧ ម៉ោង១១និង៣០នាទីយប់ បានធ្វើសកម្មភាពលួចយកទូរស័ព្ទចំនួន២ គ្រឿង ប្រាក់ដុល្លារ៣៤០ដុល្លារ និងអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ១សន្លឹក រួចរត់គេចខ្លួនបាត់» ។

នគរបាលស្រុកមេមត់បន្តថា បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងបានដកហូតទូរស័ព្ទ១គ្រឿងមកវិញ និងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តត្បូង ឃ្មុំកាត់ទោសតាមនីតិវិធី ៕ វណ្ណះ

...

91eeacbd-ea60-4164-b243-080567cbe0d7 fc1a9b89-f238-448d-a6ce-7a6626c377ac

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print