ប្រធានាធិបតីត្រាំ ៖ កាតាជាប្រទេសគាំទ្រភេរវកម្មទ្រងទ្រាយធំបំផុត

ចែករំលែក៖

នៅថ្ងៃទី១០ខែមិថុនាប្រធានាធិបតីអាមេរិកលោកដូណាលត្រាំបានបញ្ចាក់ថាកាតាជាប្រទេសផ្តាល់ហិរញ្ញវត្ថុច្រើនបំផុតដល់ក្រុមភេរវកម្ម ។ការប្រកាសខាងលើរបស់លោកត្រាំគឺចាការខិតខំដើម្បីកាត់បន្ថយភាពតានតឹងនៅក្នុងតមបន់ឈូងសមុទ្រ។

លោកត្រាំបាននិយាយទៅកាន់ក្រុមអ្នកសារព័ត៌មាននៅសេតវិមានថា  «កាតាគឺជាអ្នកគាំទ្រហិរញ្ញវត្ថុច្រើនបំផុតដល់ ក្រុមភេរវកម្ម។ វិបត្តិរវាងប្រទេសកាតានិងប្រទេសផ្សេងទៀតនៅក្នុងតំបន់គឺជាការសាកល្បង នៃយុទ្ធសាស្ត្រការបរទេសរបស់អាមេរិកដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និតបំផុតរបស់ភាគីទាំងពីរនៅក្នុងវិវាទ។ ប្រធានាធិបតីត្រាំក៏បានទូរស័ព្ទជួបពិភាក្សាជាមួយមេដឹកនាំកាតានិងសាឌីអារ៉ាប៊ីផងដែរក្នុងគោលដៅកាត់បន្ថយភាពតានតឹង ។

ចំណែកមន្ទីបញ្ចកោណអាមេរិកបានបញ្ចាក់ថា សកម្មភាពកាត់ផ្តាច់ទំនាក់ទំនងធ្វើឲ្យកាតានៅឯកោនោះគឺរារាំងដល់គម្រោងរបស់អាមេរិកស្តីពីសកម្មភាពយោធាក្នុងតំបន់។ បច្ចុប្បន្នអាមេរិកមានទីតាំងយោធានៅតំបន់ Al Udeidប្រទេសកាតា ដោយមានទាហានអាមេរិក ដល់ទៅ១១.០០០នាក់ឈរជើងនៅទីនោះ និងជាទីតាំងសំខាន់សម្រាប់សង្គ្រាមវាយប្រហារ ក្រុម IS  ដែលជាទីតាំងយោធាធំបំផុតក្នុងតំបន់ មជ្ឈឹមបូព៌ា។

ចំណែករដ្ឋមន្ត្រីការបរទេសអាមេរិកសង្ឃឹមថា ភាគីពាក់ព័ន្ធនៅក្នុងវិវាត និង ស្វែងរកដំណោះស្រាយបញ្ចប់ វិវាទ។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោកTillersonបានបញ្ចាក់ថា « យើងសង្ឃឹមថា ប្រទេស អារ៉ាប៊ីសាអូឌិត  អារ៉ាបរួម បារ៉ែន អេហ្សែប កាត់បន្ថយភាពតានតឹងជាមួយកាតា»។

រដ្ឋមន្ត្រីការបរទេសអាមេរិកបញ្ចាក់ទៀតថា វិបត្តិ បានកាត់ផ្តាច់ទំនាក់ទំនងការបរទេស និងពាណិជ្ជកម្ម និងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ពលរដ្ឋកាតា  ធ្វើឲ្យប៉ះពាល់ដល់សង្គ្រាមប្រឆាំងភេរវកម្មរបស់អាមេរិក។

ក្រុមអ្នកវិភាគបានលើកឡើងថា អាមេរិកពិតជាបានដឹង រឿងរ៉ាវ កាតាផ្តាល់ជំនួយដល់ ក្រុមភេរវកម្ម ប៉ុន្តែអាមេរិកធ្វើមិនដឹងមិនឬ  ដោយក្រុមភេរវកម្មនៅទីនោះបានជួយដល់អាមេរិក ពង្រីកអត្ថិពលនៅមជ្ឈឹមបូព៌ា។ ក្រុមប្រទេសដែលប្រឆាំងនិងអាមេរិកធ្លាប់ ចោទប្រកាន់ថាក្រុមភេរវកម្ម IS ជាទាហានសម្ងាត់របស់អាមេរិកនៅមជ្ឈឹមបូព៌ា ដើម្បីដាក់គំនៀបទៅលើប្រទេសដែលជាសត្រូវ ដូចជារុស្ស៊ី ស៊ីរីជាដើម។

ក្នុងពេលជាមួយគ្នានេះប្រទេសកាតាបានស្វែងរកការគាំទ្រនៅបរទេសដើម្បីងើបពីភាពឯកោដាក់ ដោយប្រទេសអារ៉ាប៊ីសាអូឌីតនិងក្រុមប្រទេសសម្ព័ន្ធមិត្តរបស់អារ៉ាប៊ីសាអូឌីត។បេសកកម្មស្វែងរកការគាំទ្រនៅបរទេសរបស់ដូហាពេលនេះដឹកនាំដោយលោក ប្រមុខការទូតអាល់ថានី។គួររម្លឹកជូនថាកាតាត្រូវបានអារ៉ាប៊ីសាអូឌីតនិងក្រុមប្រទេសសម្ព័ន្ធមិត្តផ្តាច់ទំនាក់ទំនងការទូតកាលពីថ្ងៃទី៥មិថុនាដោយលើកយកមូលហេតុទៅពន្យល់ថាទីក្រុងដូហាបានគាំទ្រក្រុមអង្គការភេរវនិយមដូចយ៉ាងអង្គការរដ្ឋអ៊ីស្លាមនិងអង្គការអាល់កៃដា។

អាល្លឺម៉ង់ ជាប្រទេសអឺរ៉ុបទី១ដែលលោកប្រមុខការទូតកាតាអាល់ថានីបានទៅទស្សនកិច្ចគួរឲ្យ ភ្ញាក់ផ្អើលនៅថ្ងៃសុក្រទី៩មិថុនាមុននឹងបន្តដំណើរទៅកាន់ទីក្រុងមូស្កូប្រទេសរុស្ស៊ីនៅថ្ងៃសៅរ៍ទី១០មិថុនា។នៅក្នុងទីក្រុងប៊ែរឡាំងប្រទេសអាល្លឺម៉ង់លោកអាល់ថានីបានជួបសន្ទនាជាមួយសមភាគីអាល្លឺម៉ង់លោកSigmar Gabriel និងបានធ្វើសន្និសីទកាសែតរួមគ្នា។ដោយមិនបាននិយាយលំអិតអ្វីច្រើនលោកអាល់ថានីបានថ្លែងថាខណៈនេះមានកិច្ចខិតខំប្រឹងប្រែងពីក្រុមប្រទេសមិត្តជាច្រើនដើម្បីកាត់ បន្ថយវិបត្តិលើកចេញវិញនូវវិធានការរាំងខ្ទប់លើកាតាដោយអយុត្តិធម៌និងផ្តើមកិច្ចចរចា។

ចំណែកសមភាគីអាល្លឺម៉ង់លោក Gabriel បានបញ្ជាក់ថាពិតជាមានការជជែកគ្នាជាមួយក្រុមប្រទេសក្នុងតំបន់រួមទាំងភាគីអាមេរិកផងដែរដើម្បីដោះស្រាយបញ្ហា។លោក Gabriel បានបន្ថែមថាអាល្លឺម៉ង់នឹងធ្វើអ្វីៗគ្រប់យ៉ាងជាមួយសហគមន៍អន្តរជាតិនិងសហភាពអឺរ៉ុបដើម្បីកុំឲ្យជម្លោះមួយនេះធ្លាក់កាន់តែដុនដាប។ប្រមុខការទូតអាល្លឺម៉ង់រូបនេះដដែលបានទទួលស្គាល់ថាវិធានការបិទខ្ទប់កាតាដោយអារ៉ាប៊ីសាអូឌីតនិងក្រុមសម្ព័ន្ធមិត្តពិតជាផ្តល់ផលវិបាកធ្ងន់ធ្ងរដល់ប្រជាជនកាតានិងសេដ្ឋកិច្ចអាល្លឺម៉ង់។

គួររម្លឹកជូនថារ៉ាប៊ីសាអូឌីតនិងក្រុមប្រទេសសម្ព័ន្ធមិត្តផ្តាច់ទំនាក់ទំនងការទូតជាមួយកាតាកាលពី ថ្ងៃទី៥មិថុនាដោយចោទទីក្រុងដូហាពីបទគាំទ្រក្រុមអង្គការភេរវនិយមដូចយ៉ាងអង្គការរដ្ឋអ៊ីស្លាមនិងអង្គការអាល់កៃដា។បន្ទាប់មកនៅយប់ថ្ងៃព្រហស្បតិ៍ឆ្លងចូលថ្ងៃសុក្រទី៨មិថុនាអារ៉ាប៊ីសាអូឌីតនិងក្រុមសមម្ព័ន្ធមិត្តបានបន្ថែមទ័ណ្ឌកម្មដោយផ្សព្វផ្សាយបញ្ជី ឈ្មោះមនុស្សចំនួន៥៩នាក់និង១២អង្គការដែលជាប់ពាក់ព័ន្ធនឹងអង្គការភេរវនិយមគាំទ្រដោយកាតា។លោកប្រមុខការទូតកាតាអាល់ថានីបានបញ្ចេញប្រតិកម្មបរិហារលើបញ្ជីនោះនិងថាមនុស្សដែលស្ថិតក្នុងបញ្ជីនោះមិនបានរស់ក្នុងទឹកដីកាតាមិនធ្លាប់ដាក់ជើងជាន់ទឹកដីកាតាចំណែកឈ្មោះអង្គការទាំងនោះក៏មិនដែលមានទំនាក់ទំនងរកស៊ីជាមួយកាតា ដែរ។

យ៉ាងណាក៏ដោយលោកអាល់ថានីបានបញ្ជាក់ថានៅពេលនេះកាតានឹងមិនចាត់វិធានការអ្វីតបនឹងការចោទប្រកាន់របស់ អារ៉ាប៊ីសាអូឌីតនិងក្រុមប្រទេសសម្ព័ន្ធមិត្តទេ។គួរជម្រាបជូនថាវិបត្តិមួយនេះបាននិងកំពុងធ្វើឲ្យប្រទេសមួយចំនួនទើសទាល់ចិត្ត យ៉ាងខ្លាំងពិសេសអាមេរិកដែលមានមូលដ្ឋានយោធាក្នុងទឹកដីកាតា។តែឥឡូវនេះនិងបន្ទាប់ពីបានគាំទ្រគំនិតផ្តួចផ្តើមរបស់អារ៉ាប៊ីសាអូឌីតមកលោកប្រធានាធិបតីអាមេរិកដូណាល់ត្រាំសុខចិត្តចូលខ្លួនជួយដោះស្រាយនិងព្រមទទួលជួបភាគីជម្លោះនីមួយៗនៅសេតវិមានបើចាំបាច់៕

...

Trump emir Qatar handshake May 2017 afp wire_710475_1496676054_50_634x422_xuug ___________________________

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print