ក្រុមវេជ្ជសាស្ត្រសម្តេចតេជោ ចុះពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋជាង ១,០០០នាក់នៅស្រុកគូលែន ខេត្តព្រះវិហារ

ចែករំលែក៖

ខេត្តព្រះវិហារ ៖ លោកជំទាវ ឌី សុខីទីឃាយុកោ ភរិយា ឯកឧត្តម ហ៊ុន ម៉ានិត បានដឹកនាំក្រុមវេជ្ជសាស្ត្រសម្តេចតេជោ ចុះពិនិត្យព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ រស់នៅភូមិឈូក ឃុំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ លោកជំទាវ បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាល សម្តេចទាំងទ្វេតែងគិតគូរជានិច្ច អំពីសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋទូទាំងប្រទេស។ ការពិនិត្យជំងឺដោយឥតគិតថ្លៃនាពេលនេះ រួមមានពិនិត្យជំងឺទូទៅ, ពិនិត្យរោគស្ត្រី, វះកាត់តូច, ឆ្លុះអេកូសាស្ត្រ, ពិនិត្យធ្មេញ, ចែកវ៉ែនតាសម្រាប់លោកតា លោកយាយចំនួន៣០០នាក់ និងមានរៀបចំអាហារថ្ងៃត្រង់រួមគ្នាមួយពេល ប្រកបដោយក្តីរីករាយ និងភាពស្និតស្នាល។

នៅក្នុងឱកាសនោះក្រុមការងារ បានចែកជូនរទេះរុញចំនួន២០គ្រឿងដល់ជនពិការ និងសម្ភារះសិក្សាជូនដល់សិស្សានុសិស្សផងដែរ។ សកម្មភាពខាងលើនេះ មានការអមដំណើរដោយឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងក្រុមការងារជាច្រើនរូបទៀត។

កម្មវិធីក្រុមវិជ្ជសាស្ត្រសម្តេតេជោ បានចុះ ពិនិត្យ ព្យាបាលនេះ មិនមែនជាលើកទី១នោះទេ ដែលក្រុមវេជ្ជសាស្ត្រសម្តេចតេជោ បានធ្វើសកម្មភាពមនុស្សធម៌បែបនេះ ជូនប្រជាពលរដ្ឋជាច្រើនកន្លែង នៅតាមបណ្តាខេត្ត និងនៅតាមតំបន់ដាច់ស្រយាល។

ប្រជាពលរដ្ឋ ដែលបានមកទទួលការពិនិត្យ និងព្យាលជំងឺ នៅពេលនោះ សុទ្ធតែបានបង្ហាញនូវភាពរីករាយ ចំពោះក្រុមវេជ្ជសាស្ត្រសម្តេចតេជោ ដែលបានចុះ ពិនិត្យ ព្យាបាលជំងឺជូនពួកគាត់ ជាការចូលរួមកាត់បន្ថយលើការចំណាយរបស់ពួកគាត់បានមួយចំនួនធំសម្រាប់ការថែទាំសុខភាពប្រចាំថ្ងៃ ៕

...

765e4add-e8fa-469d-a154-f9821c18aafe 21a9ff2f-a99a-48fb-a03c-33c777a71b8f 3c2a7323-cf1a-4ae7-85a1-38e09d5977cb 49083cd7-d473-4054-b82d-86acb9860093 d6811dcd-3ac2-4e7d-ab23-7854fca72c49 99194ae2-ae14-49fc-9d9a-7541ff4f208a 32957030-f381-4cae-9cc9-e9606d4c99dd

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print