គ្រូជម្រើសជាតិកម្ពុជា៖ កីឡាករអាហ្វហ្គានីស្ថានគ្មានអី្វអស្ចារ្យទេ

ចែករំលែក៖

ភ្នំពេញ ៖ និយាយទៅកាន់ក្រុមអ្នសារព័តមាន ក្នុងសន្និសីទសារព័ត៌មាន ស្តីពីការប្រកួត វគ្គជម្រុះចុងក្រោយ រវាង ក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិ អាហ្វហ្គានីស្ថាន កានពីព្រឹកថ្ងៃទី១២ខែមិថុនាឆ្នាំ២០១៧ នៅសណ្ឋាគារភ្នំពេញ លោក Leonardo Vitorino បាននិយាយថា កីឡាករអាហ្វហ្គានីស្ថានល្អច្រើន ប៉ុន្តែគ្មានអ្វីអស្ចារ្យនោះទេ សំខាន់គឺអ្នកគាំទ្រ ។តាមរយៈអ្នកប្រែភាសារ

លោក Leonardo Vitorino លើកឡើងថា ថ្វីត្បិតក្រុមជម្រើសជាតិអាហ្វហ្គានីស្ថានមានកីឡាករ ល្អច្រើនពិតមែន ប៉ុន្តែវាគ្មានអ្វីអស្ចារ្យសម្រាប់លោកនិងក្រុមរបស់លោកឡើយទេ អ្វីដែលសំខាន់បំផុតនោះគឺអ្នកគាំទ្រ ។ លោកបញ្ជាក់ថា អ្វីដែលលោកមកទីនេះ មិនសម្រាប់តែការប្រកួត មួយលើកឬពីរលើកនោះទេ ប៉ុន្តែលោក មកកម្ពុជា ដើម្បីជួយក្រុមនេះ និងកែប្រែក្រុមជម្រើសជាតិកម្ពុជា សម្រាប់គោលដៅឆ្នា២០២៣ ។

ដោយឡែកគ្រូជម្រើសជាតិ អាហ្វហ្គានីស្ថាន បានសម្តែងនូវការសប្បាយរីករាយ ដែលកម្ពុជាបានធ្វើបដិសណ្ឋារកិច្ច បានយ៉ាងល្អ ចំពោះគ្រូបង្វឹកហ្វឹករូបនេះ  បានបញ្ជាក់ថា ខ្ញុំពុំបានគិតថា ក្រុមណាមានកីឡាករល្អជាងក្រុមណានោះទេ។ អ្វីដែលសំខាន់លោកចង់ធ្វើឲ្យការប្រកួត សម្រាប់រាត្រីថ្ងៃទី១៣ខែមិថុនាឆ្នាំ២០១៧នេះ មានលក្ខណៈល្អ ដល់អ្នកគាំទ្ររបស់យើងទាំងអស់គ្នា។

គ្រូអាហ្វហ្គានីស្ថានទទួលស្គាល់ថា ក្រុមរបស់លោកថ្វីមានកីឡាករច្រើនហើយពួកគេលេងនៅបរទេសច្រើនពិតមែន ប៉ុន្តែវាមិនមែនជារឿងដែលអស្ចារ្យអ្វីឡើង ។តាមការសង្កេត របស់គ្រូបង្វឹកជម្រើសជាតិអហ្វហ្គានីស្ថានរូបនេះ កត់សម្គាល់ឃើញថា កម្រិតបច្ចេកទេស រវាងក្រុម ជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន ប្រហាក់ប្រហែលគ្នា អ្វីដែលធ្វើឲ្យអ្នកគាំទ្រមានក្តីសង្ឃឹម គឺ៥០ៗភាគរយដូច្នេះ ហើយការប្រកួតនេះ គ្មានក្រុមណាមួយអាចយកឈ្នះបាននោះទេ ៕

...

18882043_1922244108013088_3704306369933629207_n 33333333333333333

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print