ភ្នំពេញ៖ ពិតជាឡូយមែនលោកចោរចូលលួចម៉ូតូលោកតាអាចារ្យវត្តក្រាំងធ្នង់ទាំងថ្ងៃបានជិះគេចខ្លួនដោយសុវត្ថភាពខណៈរូបគាត់បានទុកនៅក្បែខ្លួនហើយចងអង្រឹងសម្រានដោយមិនបានដកកូនសោចេញ។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១និង៣០នាទីរសៀលថ្ងៃទី១៣ខែមិថុនាឆ្នាំ២០១៧ស្ថិតនៅក្នុងវត្តក្រាំធ្នង់ភូមិត្រពាំងជើងស្រុកសង្កាត់ក្រាំធ្នង់ខណ្ឌសែនសុខ។
លោកតារងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ តុម សឿន អាយុ៨០ឆ្នាំមុខរបរជាគណៈកម្មធិការអាចារ្យវត្តក្រាំងធ្នង់ ស្នាក់នៅភូមិក្រាំងអង្ក្រង១សង្កាត់ក្រាំធ្នង់ខណ្ឌសែនសុខ។
ប្រភពពីលោកតាអាចារ្យដែលស្លៀកក្រម៉ាជិះម៉ូតូកង់បីដែលមកដាក់ពក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងធ្នង់អោយជួយអន្តរាគមន៍បានអោយដឹងថានៅពេលកើតហេតុរូបគាត់បានទុកម៉ូតូ១គ្រឿងម៉ាកស៊ុយសុីគីស្មាស់វីព័ណខ្មៅមិនចាំស្លាកលេខនៅក្បែខ្លួនដោយមិបានដកសោរចេញពីម៉ូតូទេហើយក៍ចងអង្រឹងសម្រានស្រាប់តែឮសំឡេងបញ្ឆេះម៉ូតូជិះចេញទៅទើបគាត់ស្ទុះឡើងពីអង្រឹងស្រែកអោយគេជួយដែរតែជនសង្ស័យជិះចេញទៅយ៉ាងលឿងគេចខ្លួនដោយសុវត្ថភាព។
លោកតាបន្តទៀតថាសម្ភារៈដែលបាត់បង់មានម៉ូតូ១គ្រឿង កាតគ្រី ១សន្លឹក អត្តសញ្ញាណប័ណ្ណ២សន្លឹកចាស់១ ថ្មី១និងលុយ៥០មុឺនរៀល៕ តុង សីហា