Messi ទិញសណ្ឋាគារតម្លៃ២៦លានផោននៅប្រទេសអេស្ប៉ាញ

ខ្សែប្រយុទ្ធឆ្នើមក្លិប Barcelona កីឡាករ Lionel Messi បានធ្វើការវិនិយោគទ្រព្យសម្បត្តិផ្ទាល់ខ្លួន គឺការទិញសណ្ឋាគារលំដាប់ផ្កាយ៤ដ៏ប្រណិតមួយ ដែលមានទីតាំងនៅនៅឆ្នេរសមុទ្រប្រមាណ៤០គីឡូម៉ែត្រពីទីក្រុង Barcelona ប្រទេសអេស្បាញ ដែលជាទីកន្លែងដែលកីឡាករដ៏ល្បីល្បាញរូបនេះ ប្រកបអាជីពបាល់ទាត់ ១៦ឆ្នាំកន្លងមកហើយនោះ។

សណ្ឋាគារដែលមានតម្លៃប្រមាណ២៦លានផោនបានកសាងឡើងកាលពីឆ្នាំ២០១៣ ហើយមួយផ្នែក ធំបានរចនាឡើងជាមួយថ្មម៉ាប និងថ្មគ្រើម ព្រមជាមួយឈើប្រណិត ហើយមានឈ្មោះថា MiM ដែលមានបន្ទប់ទាំងអស់ចំនួន៧៧បន្ទប់ និង មានតម្លៃប្រមាណ២៥០ដល់៣០០យូរ៉ូសម្រាប់ការស្នាក់នៅក្នុងមួយយប់។

ខ្សែប្រយុទ្ធលំដាប់ពិភពលោករូបនេះ បានបង្កើតក្រុមហ៊ុនវិនិយោគលើអចលនទ្រព្យ ដែលផ្តោតជាសំខាន់ទៅលើ សណ្ឋាគារ និងសំណង់អគារ(Apartment) ដោយដាក់ឈ្មោះថា Rosotel ដែលក្នុងនោះ Messi មានតួនាទីគឺជានាយកប្រតិបត្តិ(CEO) ចំណែកឯប្អូនប្រុសឈ្មោះ Rodrigo គឺជាប្រធានផ្នែក លក់(Sole Administrator) ៕ ដេវីត

MessiHotel01 MessiHotel03 MessiHotel04 MessiHotel05 MessiHotel08 messihotel09 messihotel10

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print