ខេត្តស្ទឹងត្រែង ៖ ឈើនៅសេសសល់ក្រៅពីឈ្មួញកាប់ទន្ទ្រានឈូសឆាយ យកដីធ្វើជាកម្មសិទ្ធនឹងជំនួញ ហើយដឹកជញ្ចូនឈើយកទៅលក់យ៉ាងអណាធិប្បតេយ្យហើយនោះ ត្រូវបានឈ្មួញនឹងថៅកែធំៗឃុបឃិតគ្នាជាមួយនឹងអាជ្ញាធរពាក់ព័ន្ធមូលដ្ឋានស្រុកធ្វើមិនដឹងមិនឮ ឲ្យឈ្មួញធ្វើសកម្មភាពយ៉ាងគគ្លើនមិនខ្លាចសមត្ថកិច្ចឡើយមូលដ្ឋានឡើយ ដែលឋិតក្នុងទឹកដីស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថាៈ បច្ចុប្បន្នឈ្មួញកំពង់តែប្រើដៃបំផុសឲ្យប្រជាពលរដ្ឋចូលកាប់ឈើច្រឡុងម្រិច ដឹកចេញពីរ ភូមិសាស្ត្រ វាលខ្សាច់ ជាធំ នឹងឃុំចំការលើ ទៅចាក់គរក្រោយក្រុមហ៊ុនចិនថ្មម៉ាត ក្នុងទឹកដីស្រុកថាឡាបរិវ៉ាត់។ ប្រភពដដែលបានបន្តទៀតថា ការដឹកជញ្ចូនឈើច្រឡុងម្រិច ជាច្រើនខែថ្ងៃមកហើយបើគិតជាដើមឈើគិតជាបង្កោល ច្រឡុងម្រេចក៍មិនតិចដែររ មិនដែលឃើញសមត្ថកិច្ចណាចុះបង្ក្រាប ឬហាមឃាត់ឬកធ្វើការនែនាំម្តងណានោះទេ ឃើញឈ្មួញបំផុសឲ្យពលរដ្ឋចូលកាប់ឈើ ដឹកជញ្ចូនជារៀងរាល់ថ្ងៃបន្តបន្ទុយគ្នា។
ជុំវិញរឿងនេះ លោកវា សាខា នាយផ្នែករដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់ បាននិយាយថា ការដឹកជញ្ចូនឈើច្រឡុងម្រេចជារៀងរាល់ថ្ងៃនេះលោកដឹងដែរ តែពេលនេះលោកនូវឆ្ងាយកំពង់ចុះតាមកោលដៅ ក្នុងភូមិសាសន៍ក្នុងទឹកដីស្រុកថាឡាបរិវាត់។
គួររំលឹកដែរថា ការដឹកជញ្ចូនឈើច្រឡុងម្រេចនេះមិនម៉ែនទើបតែមាននោះទេ ហើយឈ្មួញចាំទិញដឹកដល់កន្លែងដំលៃមួយដើម9000រៀល ហើយគេមិនដែលឃើញសមត្ថកិច្ចជំនាញចុះ បង្ក្រាបនោះដែរ ប្រហែលជាថៅកែជួបគ្នាដោះស្រាយជាមួយអាជ្ញាធរពាក់ព័ន្ធក្នុងស្រុក រួចរាល់អស់ហើយមើលទៅ ទើបមិនដែលឃើញបង្ក្រាបម្តងណានោះទេ ធ្វើឲ្យឈ្មួញដឹកជញ្ចូនជារៀងរាល់ថ្ងៃមិនចេះឈប់ តែយ៉ាងនេះព្រៃឈើពិតជាក្លាយទៅជាវាលរហោដ្ឋានមិនខាននោះទេ ដោយសារអាជ្ញាធរមូលដ្ឋានធ្វើមិនដឹង ធ្វើមិនឮ ការកាប់បំផ្លាញព្រៃឈើគ្រប់ប្រភេទ នឹងការកាប់ទន្ត្រានឈួសឆាយយកដីធ្វើជាកម្មសិទ្ធយ៉ាងអណាធិប្បតេយ្យ ជារៀងរាល់ថ្ងៃ តើលោកអភិបាលស្រុកមើលឃើញទេ ល្មមទុបស្គាត់ខ្លះផង កំធ្វើបាបអ្នកក្រ ឲ្យអ្នកមានលុយមានអំណាច ឃុបឃិតគ្នា ស្រេចតែចិត្តពេក ៕ ដោយ មាស សុផាត