សំណង់គ្មានច្បាប់ សង់រំលោភយកចំណីស្ទឹងស្ទោង អាជ្ញាធរស្រុកស្ទោងឆ្លើយថាអត់ដឹង

ចែករំលែក៖

ខេត្តកំពង់ធំ ៖  ប្រជាពលរដ្ឋបានរិះគន់អាជ្ញាធរស្រុកស្ទោងថាអសត្ថភាពក្នុងការហាមឃាត់បុគ្គលមួយចំនួនដែលតែងតែតាំងខ្លួនជាអ្នកធំ គ្មាននរណាខ្លាចនរណាទេព្រោះបុណ្យស័ក្កធំៗទាំងអស់ ដោយសារហេតុនេះហើយទើបសំណង់ឯកជនមួយចំនួន កំពុងតែសង់រំលោភយកដីចំណីស្ទឹងស្ទោង ឬ ដីចំណីផ្លូវជាដើម ធ្វើជាកម្មសិទ្ធិ ហើយអាជ្ញាឆ្លើយថាអត់ដឹងមិនឃើញ តែធាតុពិតដឹងហើយ ឃើញហើយ មិនហ៊ានធ្វើអ្វីគេ។

កក្តានេះហើយទើបមានការ សាងសង់សំណង់ទាំងនេះបានយ៉ាង រលូន ធ្វើអោយប្រជាពលរដ្នដាក់ការ សង្ស័យថា ប្រហែលជាអាជ្ញាមានការត្រូវរ៉ូវគ្នាជាមួយនឹងសមត្ថកិច្ចជំនាញ ទើបសំណង់ឯកជនទាំងនេះអាចសាងសង់បាន?

ជាក់ស្ដែងសំណង់ដែលកំពុងសាងសង់ជាបណ្តើរៗ ក្បែរស្ពានស្ទោងប្រមាណ៦ ម៉ែត្រ ពុំត្រូវបានមន្រ្ដីជំនាញ ឬអាជ្ញាធរមានការចាប់អារម្មណ៍ ធ្វើមិនឃើញ មិនដឹងទៅវិញ ចំនុចទាំងនេះបានធ្វើអោយប្រជាប្រិយភាពស្រុកស្ទោងមានការថយចុះ ដោយសារបញ្ហាតូចតាចប៉ុណ្ណឹង អសត្ថភាពពុំអាចចាត់ការអោយម៉ឺងម៉ាតចំពោះបុគ្គលទាំងនេះទុកបណ្ដោយអោយបានដៃគ្មានខ្លាចចំណាត់ការរបស់អាជ្ញាធរ។

សំណង់អាណាធិបតេយ្យ រំលោភយកដីចំណីស្ទឹង ត្រូវបានប្រភពព័ត៌មាន ខ្សឹបប្រាប់ថាជារបស់ ឈ្មោះ អៀត អេងស៊ូ ភេទ ប្រុស រស់នៅឃុំចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ហើយការសាងសង់នេះគឺមានការត្រូវ រ៉ូវគ្នាជាមួយនិងលោកធំៗ ក្នុងស្រុក ដោយសាងសង់មិនខ្វល់ពីផលប៉ះពាល់ដល់សោភ័ណភាពស្ទឹង និងពុំមានការហាមឃាត់ ដោយសារតែមានការបើកដៃពីមន្រ្តីសូរិយោដីស្រុក ។

លោក ព្រឹម រដ្ឋា អភិបាលស្រុកស្ទោង បានឲ្យដឹងថា កន្លងមកនេះលោកពុំបានដឹងទាល់តែសោះ តែចំពោះការសាងសង់នេះគឺពុំមានច្បាប់អនុញ្ញាតិនោះឡើយ តែបើសិនជាសុំច្បាប់ក៏គេមិនឲ្យដែរ ព្រោះវាជាដីស្ទឹង ព្រោះសាងសង់នេះ គឺប្រជាពលរដ្ឋ គាត់ឃើញតាមៗគ្នា ក៏ធ្វើតាមគ្នា ប៉ុន្តែលោកនឹង ឲ្យគេទៅមើលទីតាំងសាងសង់ ។

មហាជននាំគ្នាអស់សំណើច នឹងហួសចិត្តចំពោះការឆ្លើយបំភ្លឺរបស់លោក ព្រឹម រដ្ឋា អភិបាលស្រុកស្ទោងថាមិនដែលអត់ដឹង ព្រោះលោកជិះរថយន្ដឆ្លងកាត់ទៅមកៗរាល់ថ្ងៃហ្នឹង៕  ប៊ុន រិទ្ធី

...

photo_2017-06-15_16-36-52 photo_2017-06-15_16-36-56

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print