នគរបាលខណ្ឌដូនពេញឃាត់ខ្លួនបុរសម្នាក់និងថ្នាំញៀនជិត១០០កញ្ចប់

ចែករំលែក៖

ភ្នំពេញ៖ ថ្នាំញៀនប្រភេទម៉ាទឹកកកជិត១០០កញ្ចប់ដែលលាក់ទុកក្នុងរូបតុកាតា ត្រូវបានកម្លាំងនគរបាលខណ្ឌដូនពេញ ដឹកនាំដោយលោក ហួត ចាន់យ៉ារ៉ាន់ អធិការដ្ឋាន ចុះស្រាវជ្រាវរហូតឈានទៅដល់បង្រ្កាបបានជាក់ស្តែងតែម្តង ។

12064374_905785909476470_1723347972_n

ករណីបង្រ្កាបមេជួញដូរខាងលេីនេះ បានធ្វេីឡេីងកាលពីវេលាម៉ោង ១០និង៣០នាទី នៅថ្ងៃទី១ ខែតុលា ឆ្នាំ ២០១៥ នៅត្រង់ចំណុចមុខផ្ទះលេ ខ៦៩ ផ្លូវ៧០ ភូមិ២០ ក្រុម២៤៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

លោក ហួត ចាន់យ៉ារ៉ាន់ អធិការដ្ឋាននគរបាលខណ្ឌដូនពេញបានឲ្យដឹងថា កម្លាំងនគរបាលជំនាញយុត្តិធម៍ខណ្ឌដូនពេញបានចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យឈ្មោះ ភេព ថុល ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ ស្រុកកំនេីតនៅភូមិព្រែកគង់រាជ ឃុំព្រែករីយ ស្រុកល្វាវអែម ខេត្តកណ្តាលស្នាក់នៅផ្ទះជាមួយប្អូនស្រីបង្កេីតក្នុងប្លុកបឹងកក់ក្រោយស្ថានទូតបាំរាំង រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ ។ ករណីរក្សាទុក និងជួញដូរនូវសារធាតុញៀន ដោយខុសច្បាប់នៅត្រង់ចំណុចមុខផ្ទះលេខ៦៩ ផ្លូវ៧០ ភូមិ២០ ក្រុម២៤៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

លោក ហួត ចាន់យ៉ារ៉ាន់ បន្តទៀតថា វត្តុតាងចាប់យកនិងឆែកឆេរបានមាន៖

  • គ្រឿងញៀនប្រភេទក្រាមពណ៍សថ្លាម៉ាទឹកកកសរុបចំនួន ៩២កញ្ចប់មានកញ្ចប់តូចចំនួន៧៩កញ្ចប់និងកញ្ចប់ធំ១៣កញ្ចប់
  • លុយខ្មែរ១៦៤.៥០០រៀល(ដប់ប្រាំមួយមឺុនបួនពាន់ប្រាំរយរៀល)និងលុយដុល្លារ ១ដុល្លារ(មួយដុល្លារ)
  • កាបូបពណ៍ខ្មៅដែលជនសង្ស័យលាក់ទុកក្នុងតុកត្តារូបខ្លាឃ្មុំចំនួនមួយនិងកាបូបដាក់លុយចំនួនមួយ ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនធ្វេីការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញដេីម្បីកសាងសំនុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ៕

12067397_905785916143136_1190791465_n 12084005_905785919476469_1536655525_n

...

ដោយ៖ ស ដារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print