បុគ្គលិករដ្ឋាករទឹកស្វាយយ័តភ្នំពេញម្នាក់ត្រូវបានរថយន្ដដឹកដីរអិលគាបនឹងអាអ៊ិច ស្លាប់ក្រោយពេលបញ្ជូនទៅដល់មន្ទីពេទ្យ

ចែករំលែក៖

ភ្នំពេញ៖ បុគ្គលិករដ្ឋាករទឹកស្វាយយ័តម្នាក់ត្រូវបានរថយន្ដដឹកដីរអិលគាបនឹងអាអ៊ិច ស្លាប់ក្រោយពេលបញ្ជូនទៅដល់មន្ទីពេទ្យ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៩និង៣០នាទីស្ថិតនៅក្នុងភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ ។

CAM06945

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់អោយដឹងថា មុនពេលកើតហេតុរថយន្ដដឹកដីបានចតបញ្ឆិតនឹងផ្លូវដោយម្ចាស់រថយន្តបានដាក់ហ្វ្រាំងដៃពេលដែលអាអ៊ិចចូកដីដាក់លើឡានបណ្ដាលអោយរថយន្ដរអិលថយក្រោយភ្លាមនោះតៃកុងរថយន្ដម្នាក់ទៀតដែលនៅខាងក្រោមបានរត់ទៅទប់រថយន្ដពីក្រោយដោយខ្លាចប៉ះនឹង អាអ៊ិច ដោយទប់មិនឈ្នះហើយមិនបានមើលក្រោយស្រាប់តែរថយន្ដរអិលបណ្ដាលអោយគាបជាប់នឹងអាអ៊ិចតែម្ដង។

ក្រោយពេលកើតហេតុភ្លាមៗក៏មានការជួយពីបុគ្គលិកដួចគ្នា រួមជាមួយនឹងសមត្ថកិច្ចយករថយន្ដចេញហើយបានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ ខណៈពេលទៅដល់មន្ទីរពេទ្យជនរងគ្រោះត្រូវបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ ។

បើតាមអោយដឹងពីសមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ ចេវ សុខជា អាយុ៣២ឆ្នាំ មានមុខរបរតៃកុង អាអ៊ិច។ ចំណែកតៃកុងរថយន្ដមានឈ្មោះរ៉េត ស៊ីថន អាយុ២៩ឆ្នាំមានមុខរបរអ្នកបើករបរថយន្ត ។ បច្ចុប្បន្នតៃកុងរថយន្ដត្រូវបានឃាត់ខ្លួនដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការដោះស្រាយតាមផ្លូវច្បាប់ ៕

IMG-20151001-WA0081 IMG-20151001-WA0077 IMG-20151001-WA0062 IMG-20151001-WA0086 CAM06940

...

ដោយ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print