ភ្នំពេញ ៖ មន្ត្រីសាលាខណ្ឌជ្រោយចង្វាម្នាក់ និងបក្សពួក៣នាក់ទៀតពណៈពេលផឹកស្រវឹងមានទំនាស់ពាក្យសម្តីជាមួយម្ចាស់អាហារដ្ឋានយីហោ(វីស្នាយល៍)តាមវាយដល់ក្នុងបន្ទប់ទឹកបណ្តាលឱ្យរងរបួសប៉ោងមុខប៉ោងម៉ាត់ក្រោយពេលកើតហេតុជនបង្ករត់គេចខ្លួនបាត់។
ហេតុការណ៍ភ្ញាក់ផ្អើលនោះបានកើតឡើងកាលពីម៉ោងជាង១១យប់ថ្ងៃទី១៥ខែមិថុនាឆ្នាំ២០១៧នៅចំណុចអាហារដ្ឋានយីហោ(វីស្នាយល៍) ភូមិគៀនឃ្លាំងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា។
ជនរងគ្រោះមានឈ្មោះអ៊ិត វីរ៉ាត់ភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់នៅក្នុងអាហារដ្ឋាន(វីស្មាយល៍)ខាងលើ រងរបួសធ្ងន់(ខៀវភ្នែកទាំងសង់ខាង) ។
ប្រភពពីសាក្សីឈ្មោះដែងសំអឿនភេទប្រុសអាយុ២៥ឆ្នាំនិងឈ្មោះផានស្រីនាងភេទស្រីអាយុ២៨ឆ្នាំដែលជាបុគ្គលិកបំរើការងារក្នុងហាងនោះបានឲ្យដឹងថានៅមុនពេលកើតហេតុម៉ោងប្រហែលជា៩យប់មានជនបង្កមួយក្រុមមានគ្នា៤ នាក់ហើយក្នុងចំណោម៤នាកនោះមានម្នាក់ជាមន្ត្រីសាលាខណ្ឌជ្រោយចង្វារដោយគេអះអាងថាមានឈ្មោះសេងចំរើនហៅឆាយបានចូលផឹកសីុរហូតដល់ម៉ោង១១យប់អ្នកទាំងនោះបានមានទំនាស់ពាក្យសម្តី្តជាមួយ និងថៅកែ ហាង។
ប្រភពបានបន្តទៀតថាបន្ទាប់មកថៅកែដើរទៅបន្ទាប់ទឹកម្នាក់ឯងហើយគេឃើញបក្សពួកជនបង្កម្នាក់បានដើរទៅបន្ទប់ទឹកតាមក្រោយពេលទៅដល់ក្នុងបន្ទប់ទឹកបានស្រែកប្រាប់ម្ចាស់ហាងរងគ្រោះថាប្រយ័ត្នងាប់ឯងនេះជាទឹកដីរបស់អាញ់ហើយបានស្ទុះទៅគ្រាកករួចដាល់ទៅលើមុខជនរងគ្រោះជាថៅកែជាច្រើនដៃបណ្តាលឲ្យរងរបួសប៉ោងក្បាលនិងជាំហើមភ្លែកទាំងសង់ខាងរួចគេចខ្លួនបាត់ធ្វើឲ្យមានការចលាចល់ពេញក្នុងហាងធ្វើឲ្យភ្ញៀវរត់ជាន់ជើងគ្នាចេញពីហាងអស់ទាំងមិនបានគិតលុយធ្វើម្ចាស់ហាងខាតបង់ប្រាក់អស់មួយ ។
ប្រភពដ៏ដែលបានបន្តថាក្រោយកើតគេឃើញក្រុមជនដៃដល់បានទូរស័ព្ទហៅកម្លាំងសមត្ថកិច្ចអន្តរាគមន៍បណ្តោះពួកគេចេញបាត់ដោយសុវត្ថិភាព ។លុះព្រឹកឡើងម៉ោងប្រហែល៩ព្រឺកជនរងគ្រោះបានរត់ទៅប្តឹងសមត្ថកិច្ចខណ្ឌជ្រោយចង្វារឲ្យជួយអន្តរាគមន៍ក្នុងរឿងនេះ។
យោងការបំភ្លឺតាមទូរស័ព្ទកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី១៦ខែមិថុនានេះលោកសេងចំរើនហៅឆាយដែលជាមន្ត្រីសាលាខណ្ឌជ្រោយចង្វារដែលបានពាក់ព័ន្ធបញ្ហាខាងលើនេះគឺលោកបានបដិសោធថាគាត់មិនបានពាក់ព័ន្ធក្នុងរឿងនេះទេ។ចំណែកជនរងគ្រោះឈ្មោះអិុតវីរ៉ាតភេទប្រុសអាយុ៣៤ឆ្នាំដែលជាថៅកែហាងខាងលើនេះគាត់អះអាងថាពិតជាក្រុមរបស់លោកសេងចំរើនហៅឆាយបានប្រើហឹង្សាមកលើរូបគាត់ប្រាកដមែន ។ ប៉ុន្តែពាក្យបណ្តឹងរបស់គាត់បើសមត្ថកិច្ចមិនចាត់ការគាត់និងឡើងទៅដាក់ពាក្យបណ្តឹងនៅតុលាការបន្តទៀត ៕ ជ្រោយពេជ្រ