នាយឧត្តមសេនីយ៍ ទៀ បាញ់ នាំសមត្ថកិច្ចពាក់ព័ន្ធចុះត្រួតពិនិត្យគោលដៅតាមភូមិសាស្ត្រខេត្តត្បូងឃ្មុំ រហូតដល់ព្រំដែនប្រទេសដែលជាប់ព្រំប្រទល់

ចែករំលែក៖

ខេត្តត្បូងឃ្មំ ៖ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧ នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំសមត្ថកិច្ចពាក់ព័ន្ធចុះត្រួតពិនិត្យគោលដៅតាមភូមិសាស្ត្រខេត្តត្បូងឃ្មុំ រហូតដល់ព្រំដែនប្រទេសដែលជាប់ព្រំប្រទល់ ដើម្បីត្រៀមរៀបចំ ថែរក្សាសណ្តាប់ធ្នាប់ ការពារសន្តិសុខ និងរក្សាសុវត្ថិភាព ក្នុងទិវាការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពួជសាសន៍ប៉ុលពត ២០ ឧសភា ១៩៧៧ ដែលប្រព្រឹត្តទៅនាពេលខាងមុខ។

ក្នុងពិធីនោះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំង អស់លោក លោកស្រី ដែលជាសមត្ថកិច្ចពាក់ព័ន្ធជាច្រើនរូបផងដែរ៕ ដោយ៖ សុខ ខេមរា

...

1df4257d-ec4b-4c10-a7a9-7ef73430693d 9ffb0171-b624-4900-9d95-5dcb2630c4de 47aac5ff-e272-47c7-83c7-391dde47ad50 49dbc99b-f935-42a4-939a-9c68dd776026 3888530a-b084-4285-8c8d-f7f42f18968e c8216ad6-98f3-49be-86d4-f07ebcf777ad f5ca127f-0a19-4ca1-8a62-ec95626255e2

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print