អាជ្ញាធររាជធានីភ្នំពេញនឹងកសាងស្ពានជ្រោយចង្វាថ្មីធ្វើអំពីដែកបេឡេត៍និងតភ្ជាប់ផ្លូវជាតិលេខ៥ទៅផ្លូវជាតិលេខ៦អា

ចែករំលែក៖

ភ្នំពេញ ៖ សាលារាជធានីភ្នំពេញគ្រោងនឹងសាងសង់ស្ពានដែកបេឡេត៍ជាបណ្តោះអាសន្ន ឆ្លងកាត់ទន្លេសាប ដែលតភ្ជាប់ផ្លូវ ជាតិលេខ ៥ ត្រង់ចំណុចឃ្លាំងប្រេងឥន្ធន: សូគីម៉ិចប្ញស្សីកែវ ទៅផ្លូវជាតិលេខ៦អា ត្រង់ចំណុចតំបន់អភិវឌ្ឍន៍ជ្រោយចង្វា របស់ក្រុមហ៊ុន OCIC។

លោក អៀង អូននី អភិបាលរងនៃរាជ ធានីភ្នំពេញបានឲ្យដឹងថា ការសាងសង់ ស្ពានដែកបេឡេនេះ គឺធ្វើដើម្បីសម្រួល ចរាចរណ៍ជាបណ្តោះអាសន្នសិន ព្រោះ ស្ពានជ្រោយចង្វាចាស់ នឹងត្រូវធ្វើការជួសជុលនាពេលឆាប់ៗខាងមុខនេះ។

បន្ទាប់ពីបញ្ចប់ការជួសជុល ស្ពានដែក បេឡេនេះនឹងត្រូវរុះរើចេញ ជំនួសដោយ ស្ពានថ្មវិញ ដោយលើកកម្ពស់ស្ពានថ្មីឲ្យ ប្រហាក់ប្រហែលស្ពានជ្រោយចង្វា ហើយ ជើងទេរស្ពានបើកឲ្យបាន ៦០ម៉ែត្រ ។
គួររម្លឹកដែរថា សាលារាជធានីភ្នំពេញ គ្រោងនឹងសាងសង់ស្ពានឆ្លងទន្លេថ្មី ដែល មានតម្លៃជាង ៣៥លានដុល្លារអាមេរិក តភ្ជាប់ផ្លូវជាតិលេខ ៥ ទៅផ្លូវជាតិលេខ ៦អា ។

លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញបានលើកឡើងថាកញ្ចប់ថវិកា សម្រាប់សាងសង់ស្ពាននេះ គឺត្រៀមរួចរាល់ ហើយ នៅសល់តែផលប៉ះពាល់ជាមួយ ប្រជាពលរដ្ឋដែលត្រូវដោះស្រាយតែ ប៉ុណ្ណោះ។

លោកបន្តថា ដោយរាជធានីភ្នំពេញ ស្ថិតចំចំណុចប្រសព្វនៃទន្លេចតុមុខ ទីតាំង ដែលល្អសម្រាប់ការរស់នៅគឺ តំបន់ទាំង៤ ដែលស្ថិតនៅជាប់ទន្លេ រួមមានទីក្រុង ភ្នំពេញ តំបន់ជ្រោយចង្វា តំបន់អរិយក្សត្រ និងតំបន់ច្បារអំពៅ។
គម្រោងសាងសង់ស្ពាននេះ អាចនឹង ឆ្ពោះចំតំបន់ឃ្លាំងសាំងសូគីម៉ិច ហើយ សាលារាជធានីភ្នំពេញ គ្រោងបន្ថែមផ្លូវ ១ខ្សែទៀត បាញ់ទៅផ្លូវទំនប់ទួលគោក។

គួរបញ្ជាក់ថា គម្រោងស្ពានឆ្លងពីផ្លូវ ជាតិលេខ៥ ត្រង់តំបន់ឫស្សីកែវទៅផ្លូវជាតិ លេខ៦អា ត្រង់តំបន់ជ្រោយចង្វាបាន បញ្ចប់ការសិក្សារួចរាល់ជាស្ថាពរ ហើយរំពឹង ថាអាចជួយដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ នៅពេលគម្រោងស្ពាននេះត្រូវបានបញ្ចប់ ៕

...

11875143_869282756453556_7049360417044325998_o 15235593_1461955863832928_6061995039639400951_o 15252528_1461955857166262_6719151378153265832_o

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print