ខេត្តតាកែវ ៖ បច្ចុប្បន្នប្រជាពលរដ្ឋ រស់នៅក្នុងខេត្តតាកែវដែលមានមុខរបរដឹក ទំនិញឆ្លងដែនបន្តិចបន្តួចតាមខ្សែបន្ទាប់ព្រំដែនកម្ពុជា-វៀតណាម កំពុងប្រឈម នឹងការគំរាមទារលុយពីលោកឧត្តម សេនីយ៍ ទោ រស់ សុខធឿន និងក្រុមបក្ខពួក ទាំងបទល្មើសតូចធំ នៅតាមខ្សែបន្ទាប់ព្រំដែនក្នុងខេត្តតាកែវពីប្រជាពលរដ្ឋរស់នៅស្របព្រំដែនកម្ពុជា-វៀតណាម ។
ពួកគាត់បានលើកឡើងថា កាប្រកប មុខរបររបស់ពួកគាត់ត្រូវបានលោកឧត្តមសេនីយ៍ទោ រស់ សុខធឿន និងបក្ខពួក របស់ពួកគាត់គំរាមទារប្រាក់ក្នុងការនាំទំនិញចូលមកពីប្រទេសវៀតណាម តាមរថ យន្តមានទំនិញចាប់ហ៊ួយជាដើម គឺលោក ឧត្តមសេនីយ៍ទោ រស់ សុខធឿន គំរាម ទារប្រាក់ ១លានរៀល ដល់ ៥លានរៀល ក្នុងមួយរថយន្ត។ ចំណែកអ្នកដឹកតាមទូកវិញ តម្រូវឲ្យបង់ប្រាក់ចាប់ពី៣០ម៉ឺនទៅ១លានរៀល ។
បច្ចុប្បន្នប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តតាកែវបានស្នើសុំឲ្យ អាជ្ញាធរខេត្តមេត្តាជួយអត្តរាគមន៍ឬក៏ពិនិត្យចំពោះលិខិតបេសកកម្មរបស់លោកឧត្តម សេនីយ៍ ទោ រស់ សុខធឿន ដែលថ្នាក់លើ ចេញឲ្យបំពេញ តែតូនាទីភារកិច្ចចុះបង្រ្កាបទប់ស្កាត់បទល្មើសនានា ជាពិសេសសំណង់អនាធិបតេយ្យតាមខ្សែបន្ទាប់ព្រំដែន ចុះហេតុអ្វីបានជាមកគំរាមទារប្រាក់ពីពលរដ្ឋដែលប្រកបមុខរបរបន្តិចបន្ទួចនេះទៅវិញ?
គួរបញ្ជាក់ថា យោងតាមលិខិតបង្គាប់ ការមួយច្បាប់ ដែលចុះហត្ថលេខា ដោយ លោក ឌុល គឿន រដ្ឋលេខាធិការក្រសួង មហាផ្ទៃ បានបញ្ជាឲ្យលោកឧត្តមសេនីយ៍ ទោ រស់ សុខធឿន រួមទាំងមន្ត្រីជំនាញ៥ រូបទៀត ចុះទៅកាន់ខេត្តចំនួន៧ មានដូច ជាខេត្ត តាកែវ ព្រះសីហនុ កោះកុង ពោធិ៍ សាត់ ប៉ៃលិន បាត់ដំបង និងខេត្តបន្ទាយ មានជ័យ ចាប់ពីថ្ងៃទី២៥ ខែឧសភា ដល់ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០១៧ ក្នុងគោក ដៅដើម្បីត្រួតពិនិត្យ សន្តិសុខ សណ្តាប់ធ្នាប់ ការបង្ក្រាបបទល្មើសសាងសង់សំណង់ និងប៉ុស្តិ៍អនាធិបតេយ្យនានា នៅតាមខ្សែ បន្ទាប់ព្រំដែន។ ប៉ុន្តែពួកគេធ្វើផ្ទុយពី លិខិតបេកកសកម្មទារលុយពីពលរដ្ឋ ។
ជុំវិញករណីខាងលើអ្នកយកព៌ត៍មានយើងមិនអាចទំនាក់ទំនងសុំការបំភ្លឺពីលោក ឧត្តមសេនីយ៍ទោ រស់ សុខធឿន បានទេ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បាន មានប្រសាសន៍ថា លោកបានហៅកម្លាំង របស់លោក រស់ សុខធឿន មក អប់រំណែនាំ ម្តងរួចហើយ ប៉ុន្តែដោយសារតែលោក រស់ សុខធឿន អាងខ្នងបង្អែកថ្នាក់លើធំ មិន ស្តាប់ការណែនាំរបស់អាជ្ញាធរខេត្តបែរជាធ្វើឲ្យមានការល្អក់កករថ្នាំងថ្នាក់ចិត្តពល រដ្ឋ ឬក៏មានការទទូចសុំពីក្រុមអាជីវករ និងប្រជាពលរដ្ឋមកដល់អាជ្ញាធរខេត្ត ។
លោកបានបន្តរទៀតថា លិខិតបេសក កម្មរបស់លោក ឧត្តមសេនីយ៍ទោ រស់ សុខធឿន គឺមកមើលសំណង់អនាធិប តេយ្យនៅតាមខ្សែបន្ទាប់ព្រំដែនតែ ប៉ុណ្ណោះ មិនអនុញ្ញាតឲ្យគាបសង្កត់ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានយកលុយយកកាក់ពាក់ព័ន្ធបញ្ហារកស៊ីដឹកទំនិញឆ្លងដែនបន្តិចបន្ទួចនោះទេហើយក្រោយពេលដែលលោកទទួលបានដំណឹងនេះលោក និងកោះអញ្ជើញលោកឧត្តមសេនីយ៍ទោ រស់ សុខធឿន រួមទាំងបក្ខពួកមកបំភ្លឺនៅសាលាខេត្ត ៕ ភ្នំដា