កក្រើកឡើងវិញទៀតហើយ នៅមុខមន្ទីពេទ្យលោកសង្ឃភូមិត្រពាំងឈូក ល្បីរឿងគ្រឿងញៀននោះចាប់មិនចេះអស់

ចែករំលែក៖

ភ្នំពេញ ៖ ប្រជាពលរដ្ឋនៅតំបន់មុខមន្ទីពេទ្យលោកសង្ឃភូមិត្រពាំងឈូកបានលើកឡើងថាក្រោយពីអាជ្ញាធរនិងសមត្ថកិច្ចខណ្ឌសែនសុខបានធ្វើការបំបែកសំបុកទីតាំងជួញដូរចែកចាយនិងប្រើប្រាស់គ្រឿងញៀនដ៍ល្បីល្បាញនៅតំបន់នេះរួចមកការចរាចរគ្រឿងញៀនដូចជាមានសភាពស្ងាប់ស្ងាត់បានមួយរយះ។

ប៉ុន្មានថ្ងៃចុងក្រោយនេះការរាចរគ្រឿងញៀននៅតំបន់នេះដូចជាមានការកក្រើកឡើងវិញធ្វើអោយពួកគាត់មានការព្រួយបារម្ភរឿងអសន្តិសុខនៅតំបន់នោះ។ ពួកគាត់បានលើកឡើងថាការជួញដូរចែកចាយនិងប្រើប្រាស់នូវសារធាតុញៀននៅតំបន់នេះដូចជាកក្រើកឡើងវិញសឹងតែលើសដើមដូចច្នេះហើយពួកគាត់សំណោមពរអោយអាជ្ញាធរនិងសមត្ថកិច្ចខណ្ឌសែនសុខត្រូវមានវិធានការបង្ក្រាបទីតាំងខាងលើនេះបន្ថែមទៀតដើម្បីធ្វើយ៉ាងណាកុំអោយតំបន់ក្លាយជាសំបុកគ្រឿងញៀនដូចពីមុន។

ជាក់ស្តែងនៅម៉ោង៥និង០០នាទីព្រឹកថ្ងៃទី២០ខែមិថុនាឆ្នាំ២០១៧នេះប្រជាការពារដែលប្រចាំការនៅទីបញ្ជាការស្រាលបានឃាត់ខ្លួនជនសង្ស័យម្នាក់ដែលដើរចូលទៅទិញថ្នាំញៀនចំនួន២កញ្ចប់នៅតំបន់នោះដើម្បីយកទៅប្រើប្រាស់យកមកប្រគល់អោយនគរបាលរដ្ឋបាលប៉ុស្តិ៍ទឹកថ្លាចាត់ការតាមផ្លូវច្បាប់។

សម្ថកិច្ចបា្រប់ថាជនសង្ស័យមានឈ្មោះ ពេជ្រ ភេទប្រុសអាយុ៣៥ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះលេខ​២៦៣​ផ្លូវ២៧១​ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ ។

បច្ចុប្បន្នកំពង់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីធ្វើការសាកសួបន្តតាមនិតិវិធី ៕ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print