ភ្នំពេញ ៖ ជនសង្ស័យកម្មករជាងដែកម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្រោយពីធ្វើសកម្មភាពលួចគាស់កេះតុយកគ្រឿងអលង្កានិងពេជ្រអស់ចំនួនជាង៣ពាន់ដុល្លាហើយក៏ត្រូវម្ចាស់តាមទាន់ចាប់ឃាត់ខ្លួនឲ្យសមត្ថកិច្ចតែម្តង ។
ហេតុការណ៍ឃាត់ខ្លួននេះធ្វើការឡើងកាលពីវេលាម៉ោង១និង០០នាទីយប់រំលងអាធ្រាត ឈានចូលថ្ងៃទី២០ ខែមិថុនាឆ្នាំ២០១៧នៅចំណុចផ្ទះលេខ ១៤៤កា ផ្លូវលេខ៥៩៨ ក្រុមទី១១ ភូមិទួលគោក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនសង្ស័យដែលឃាត់ខ្លួននោះមានឈ្មោះ សុទ្ធ រិទ្ធី ភេទប្រុស អាយុ ២២ឆ្នាំជនជាតិខែ្មរមុខរបរកម្មករផ្សារ ដែក(ឃាត់ខ្លួន)ស្នាក់នៅផ្ទះកើតហេតុខាងលើនិងមានស្រុកកំណើតនៅភូមិព្រៃអំបិលឃុំអំបិលស្រុកស្អាងខេត្តកណ្តាល។ចំណែកឯជនរងគ្រោះមានឈ្មោះ ហ៊ុន ធីដាពៅ ភេទស្រី អាយុ ៣០ឆ្នាំមុខរបរបុក្គលិកក្រុមហ៊ុនសា្នក់នៅផ្ទះកើតហេតុខាងលើ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតថៅស្រីបានចេញពីផ្ទះទៅធ្វើការនៅក្រុមហ៊ុនបាត់ចឱណែកឯថៅប្រុស និងកម្មករជាងដែកចំនួន ៣នាក់ទៀតបានចេញទៅធ្វើការនៅឯខេត្តកំពតចំណែកឯជនសង្ស័យដែលឃាត់ខ្លួននោះនៅផ្ទះម្នាក់ឯងដោយឃើញមានឪកាសល្អរូបគេបានដើរឡើងទៅលើកបន្ទប់ឡៅតឿដោយឃើញទ្វារបន្ទប់ឡៅតឿមិនចាក់សោរហើយរូបគេបានបើកទ្វារចូលទៅក្នុងបន្ទប់ខាងលើ រួចរូបគេបានយកទុលរវីសធ្វើសកម្មភាពគាស់កេះតុយកគ្រឿងអលង្កា ខ្សែកពេជ្រ ក្រវិលពេជ្រចិញៀនពេជ្រសរុបជាទឹកប្រាក់ជាង៣ពាន់ដុល្លារហើយជនសង្ស័យរូបនោះបានរត់គេចខ្លួនបាត់។
លុះដល់នៅវេលាម៉ោង៧និង០០នាទីយប់ជនរងគ្រោះបានចេញពីធើ្វការក្រុមហ៊ុនត្រឡប់មកផ្ទះវិញក៏បានឡើងទៅបន្ទប់ឡៅតឿស្រាប់តែឃើញសញាបត្ររបស់កូននៅលើតុទើបរូបគាត់មានការសង្ស័យហើយកេះតុមានស្នាមគាស់សោរក៏ទាញថតតុកមើលស្រាប់តែបាត់សំភារៈគ្រឿងអលង្កដែលទុកនៅក្នុងកេះតុនេះ។
ភ្លាមៗនោះថៅស្រីក៏មានការសង្ស័យទៅជនសង្ស័យខាងលើដោយមិនឃើញជនសង្ស័យរូបនេះមិនឃើញដេកនៅបន្ទប់ដូចសព្វដងរហូតដល់វេលាម៉ោង១និង០០នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី២០ខែមិថុនាដោយមានការសង្ស័យធ្លាប់ឃើញជនសង្ស័យខាងលើឧស្សាទៅលេងល្បែងអនឡាញនៅដែលនៅក្បែរផ្ទះកើតហេតុ។
បន្ទាប់មកស្រាប់តែឃើញជនសង្ស័យខាងលើកំពុងតែអង្គុយលេងល្បែងអនឡាញនៅទីនោះក៏បានចាប់ឃាត់ខ្លួននិងឆែកឆេរខ្លួនរកឃើញគ្រឿងអលង្កាដែលរូបគេធ្វើសកម្មភាពគាស់យកហើយក៏បានឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែដើម្បីធ្វើការសួរនាំ។
ក្រោយពីធ្វើការសាកសួរជនសង្ស័យខាងលើរួចមក រូបគេបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពគាស់យកគ្រឿងអលង្ការបស់ថៅកែរបស់ខ្លួនពិតប្រាកដមែន។ចំណែកឯសំភារៈខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ជូនទៅម្ចាស់ដើមវិញ។
ជនរងគ្រោះបានប្រាប់ឲ្យដឹងថាជនសង្ស័យខាងលើ បានមកសុំគាត់ធ្វើការ និងស្នាក់នៅផ្ទះរបស់គាត់ទើបតែបានជិតមួយខែទេដោយគាត់មានការទុកចិត្តជនសង្ស័យខាងលើខ្លាំងពេកទើបនឹកស្មាន់មិនដល់ឲ្យជនសង្ស័យនៅផ្ទះម្នាក់ឯងក៏ជនសង្ស័យមានឪកាសល្អធ្វើសកម្មភាពគាស់កេះតុយកគ្រឿងអលង្កាតែម្តង។តែសំណាងល្អរូបគេមិនទាន់បានលក់បើមិនរកឃើញនៅយប់កើតហេតុនោះទេច្បាស់ជារូបគេយកគ្រឿងអលង្កាទាំងនោះទៅលក់លេងល្បែងបាញ់អស់បាត់ទៅហើយ។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវសមត្ថកិច្ចបញ្ជូនខ្លួនទៅឃុំជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់៕អារុណរះ