កម្មករសំណង់ម្នាក់ឡើងតអំពូល ត្រូវអគ្គិសនីឆក់ធ្លាក់រងរបួសធ្ងន់

ចែករំលែក៖

ខេត្តកណ្តាល ៖ ដោយសារឃើញអំពូលភ្លើងងងិតរយៈ ពេល៣ថ្ងៃមកហើយ បានយកជណ្តើរឡើងតអំពូលឡើងវិញ ប៉ុន្តែគ្មានជំនាញពិតប្រាកដត្រូវចរន្តអគ្គិសនីឆក់បណ្តាលឱ្យធ្លាក់រងរបួសធ្ងន់ កាលពីវេលា ម៉ោង៧និង៥នាទី ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ នៅ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះមាន ឈ្មោះ នូ នាង ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរ ជាងសំណង់ ។

មុនពេលកើតហេតុ ជនរងគ្រោះបានដាក់ជណ្តើរឡើងដូរអំពូលភ្លើង ដែលបានដាច់ចំនួនបីថ្ងៃមកហើយ ពេលកំពុងដោះដូរអំពូល ស្រាប់តែឆក់ធ្លាក់ពីលើជណ្តើរ បោកក្បាលទៅនឹងដីបណ្តាលឲ្យហូរឈាមតាមត្រជៀកសន្លប់មិនដឹងខ្លួន។

បច្ចុប្បន្នជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកទៅព្យាបាលនៅមន្ទីពេទ្យ ៕ ជាយក្រុង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print