តារាចំរៀងស្រី អោក សុម៉ាលីតា ត្រូវចោរឆក់ការបូបលុយ រួចជិះម៉ូតូគេចដោយសុវត្តិភាព

ចែករំលែក៖

ភ្នំពេញ ៖  តារាចំរៀងស្រី  អោក សុម៉ាលីតា ទើបតែចេញមកពីច្រៀងនៅពិភពរាត្រីត្រូវក្រុមចោរឆក់ធ្វើសកម្មភាពឆក់កាបូបអស់លុយ៤០០ដុល្លា និង ទូរស័ព្ទ iPhone 7 Plus មួយគ្រឿងហើយក្រុមចោរជិះម៉ូតូគេចដោយសុវត្តិភាព។ហេតុកាលនេះនៅវេលាម៉ោង៤ទាបភ្លឺ ថ្ងៃទី ២១ ខែ មិថុនាឆ្នាំ២០១៧ ត្រង់ចំណុចជិតស្តិបទូតចិន ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ស្ដ្រីរងគ្រោះខាងលើមាន ឈ្មោះ អោក សុម៉ាលីតា អាយុ ៣៦ ឆ្នាំ មានមុខរបរជាតារាចំរៀង ស្នាក់នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ។

បើតាមសំដីតបស់ តារាចំរៀង អោប សុម៉ាលីតា បានរៀបរាប់ប្រាប់ឲ្យដឹងថា  មុនពេលកើតហេតុរូបខ្ញុំទើបតែចេញពីធ្វើការ នៅពិភពរាត្រី ហើយបានជិះម៉ូតូមួយគ្រឿងម៉ាក វីវ៉ា  ព៌ណខ្មៅ ជាមួយបងប្រុសរបស់ខ្ញុំ ធ្វើដំណើរតាមបណ្ដោយផ្លូវ ម៉ៅសេទុង  ក្នុងទិសដៅពីត្បូងទៅជើង ក្នុងគោលបំណងជិះត្រលប់ទៅផ្ទះ នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ  ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូ មួយគ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខរួមនិងបក្សពួកវាម្នាក់ទៀតជិះម៉ូតូធំមួយគ្រឿង មិនស្គាល់ម៉ាកជាអ្នកបិទគូទពីក្រោយ មួយស្ទុះក្រោយមកជនសង្ស័យ២នាក់ជិះម៉ូតូ មួយគ្រឿង ម៉ាកហុងដាសេ១២៥ បានធ្វើសកម្មភាពឆក់កាបូបរបស់ខ្ញុំបានសម្រេច ខណៈពេលនោះរូបខ្ញុំនិងបងប្រុសបានព្យាយាមបើកម៉ូូតូដេញតាមពីក្រោយ តែដេញមិនទាន់ ក៏ក្រុមចោរឆក់ទាំងនោះបានជិះម៉ូតូរត់គេចខ្លួនបាត់ដោយសុវត្តិភាព។

ដោយនៅក្នុងកាបូបលុយដែលត្រូវចោរឆក់យកទៅនោះមានលុយ៤០០ ដុល្លា និងទូរស័ព្ទ iPhone 7 Plusមួយគ្រឿង រួនមាន អត្តសញ្ញណប័ណ្ណរបស់គាត់ និងប័ណ្ណពិនិត្យសុខភាពរបស់ម្ដាយរបស់គាត់ និងឯកសាររបស់គាត់មួយចំនួនទៀតនៅក្នុងកាបូប ។

ក្រោយកើតហេតុតារាចំរៀង អោក សុម៉ាលីតា បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ពិ៍នគរបាលទំនប់ទឹក ដើម្បីអោយសមត្ថកិច្ចតាមស្រាវជ្រាវរកក្រុមចោរឆក់ទាំងនោះផង ៕ ស រស្មី 

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print