រដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់ សហការជាមួយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បង្ក្រាបរថយន្ត២គ្រឿងដឹកឈើ

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ រថយន្តសាំយ៉ុង២គ្រឿងដឹកឈើគ្រឿងធ្វើផ្ទះទៅលក់ និងចែកចាយ នៅខេត្តត្បូងឃ្មុំនិងខេត្តកំពង់ ចាមជារៀងរាល់ថ្ងៃយប់ ដោយគ្មានលិខិតអនុញ្ញាតត្រូវបានមន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើស្រុក សហការគ្នាជាមួយមន្ត្រីការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ចុះស្ទាក់បង្ក្រាបបាន និងឃាត់មនុស្ស២នាក់ នៅតាមបណ្តោយផ្លូវជាតិលេខ៧៩ ចំណុចភូមិត្នោតថ្មី ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែងកាលពី វេលាម៉ោង៩ និងនាទីយប់ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧។

មន្ត្រីចុះបង្ក្រាបបានឲ្យដឹងថា រថយន្តដឹកឈើដែលសមត្ថកិច្ចបង្ក្រាបបានទាំង២គ្រឿងខាងលើនេះ ១គ្រឿងមិនមានស្លាកលេខ ហើយអ្នកបើកបរ និងព្រូបានរត់គេចខ្លួន និង១គ្រឿងទៀត ម៉ាកសាំយ៉ុង ពណ៌សម្បកឪឡឹក ពាក់ស្លាក លេខ ភ្នំពេញ 2Q-3017 ។ ក្នុងនោះបានឃាត់ខ្លួនអ្នកបើកបរឈ្មោះ ម៉េង ស្រុង ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅក្នុងស្រុកអូររាំងឪ ខេត្តកំពង់ចាម និងព្រូម្នាក់ឈ្មោះ ឃីន សុភី ភេទប្រុស អាយុ២០ឆ្នាំ រស់នៅស្រុកខេត្តជាមួយគ្នា។

មន្ត្រីខាងលើបានបន្តថា ទាំងរថយន្ត និងឈើ ព្រមទាំងអ្នកបើករថយន្ត សមត្ថកិច្ចបានប្រគល់ទៅឲ្យមន្ត្រីរដ្ឋបាលព្រៃឈើខេត្តចាត់ការផាកពិន័យទៅតាមច្បាប់ច្បាប់រដ្ឋបាលព្រៃឈើ ៕ មាស សុផាត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print