ទុកម៉ូតូមុខការដ្ឋានសំណង់ រវល់តែធ្វើការបាត់មិនដឹងទៅណា

ចែករំលែក៖

ភ្នំពេញ ៖ ​ បុរសកម្មករសំណង់ម្នាក់បានធ្វើដំណើរមកកាន់ប៉ុស្តិ៍នគរបាលចោមចៅបន្ទាប់ពីទុកម៉ូតូនៅខាងមុខការ ដ្ឋានសំណង់ និងចាក់សោរ៣ជាន់ ហើយឡើងទៅជាន់លើដើម្បីហូបបាយ​ ។ លុះពេលចុះមកវិញស្រាប់តែត្រូវចោរ លួចបាត់​ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី២៣ខែមិថុនាឆ្នាំ២០១៧​ នៅចំណុចការដ្ឋានសំណង់មួយកន្លែងជាប់របងសូនវឌ្ឍនះ​ សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះឈ្មោះជា​ សុធា​ ភេទប្រុស​ មុខរបកម្មកសំណង់​ ស្នាក់នៅភូមិក្រាំងស្វាយ​ សង្កាត់ក្រាំងអង្ក្រង​ ខណ្ឌដង្កោរ។ ចំណែកម៉ូតូដែលជនសង្ស័យលួចនោះម៉ាកហុងដាឌ្រឹមសង្ស័យ​ ពណ៍ខ្មៅ​ស៊េរីឆ្នាំ២០១៤​ ពាក់ស្លាកលេខភ្នំពេញ1CR 0081 ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា​ នៅមុនពេលកើតហេតុជារៀងរាល់ថ្ងៃរួបគាត់តែងតែយកម៉ូតូរបស់គាត់ទុកខាងមុខការដ្ឋានសំណងដែលគាត់ធ្វើការាល់ថ្ងៃនិងបានចាក់សោរ៣ជាប់​ ឯណោះ​ ។ លុះដល់វេលាម៉ោងម៉ោង១១ថ្ងៃកើតហេតុខណះដែលគាត់សម្រាកពីការងារហើយបានឡើងទៅជាន់ទី១ដើម្បីហូបបាយ​ ។ ហូបបាយរួចស្រាប់តែចុះមកមើលម៉ូតូក៏ត្រូវចោរលួចបាត់ ទើបបង្កការភ្ញាក់ផ្អើលមកប្តឹងសមត្ថកិច្ចដើម្បីជួយអន្តរាគមន៍ ៕ សុខាសែន ជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print