កក្រើកហ្វេសប៊ុក…!! ករណីឈ្មួញដឹកត្រីនាំចូលពីវៀតណាម ឧកញ៉ា ហុក ជ្រា បង្ហោះសារតាមហ្វេស ប៊ុកថា មកពីខ្លួនបង់លុយឲ្យសមត្ថកិច្ចតាមផ្លូវ

ចែករំលែក៖

ខេត្តព្រៃវែង ៖ ប៉ុន្មានថ្ងៃកន្លងមកនេះគេបានឃើញឈ្មួញរកស៊ីដឹកត្រីឆ្តោ ត្រីរ៉ស់ពីស្រុកយួន ចូលមកប្រទេសកម្ពុជាបានបង្ហោះសារបង្ហាញអារម្មណ៍នៅលើប្រព័ន្ធទំនាក់ទំនងសង្គម Facebook ។

ក្នុងន័យដូច្នេះថា «ក្រុមហ៊ុនខ្លួនដឹកត្រី ឆ្តោ និងត្រី រ៉ស់ ចូលមកមានលិខិតអនុញ្ញាតិ្ត ហើយសមត្ថកិច្ចតាមផ្លូវមាន គយ ជលផល និងប៉ូលីសសេដ្ឋកិច្ច កុំជាន់ករ សប្បាយនិងយក ប្រាក់ខ្លួន និងគួយកប្រាក់ដែលគេសប្បាយនិងឲ្យកុំយកប្រាក់ដែលត្រូវបន្ទេចបណ្តាសារគេ ។ បើសមត្ថកិច្ចទាំងនោះមិនអាណិតខ្លួនក៏គួអាណិតថ្នាក់ដឹកនាំកំពូលៗផង ព្រោះសព្វថ្ងៃគាត់​ប្រឹងណាស់ជាពិសេសក្រុមការងារថ្នាក់ជាតិថ្នា់ក្រោមជាតិចុះជួយមូលដ្ឋាន ឈ្មួញរូបនេះក៏​បាន​​ប្រាប់​​ឲ្យដឹងថារូបគេក៏ជាក្រុមការងារចុះពង្រឹងមូលដ្ឋានCPPម្នាក់ដែរ។

ឥឡូវរូបគេលែងទ្រាំហើយសន្លឹកឆ្នោតខេត្តកំពងចាមធ្លាក់ដល់ថ្នាក់នេះ ។​បើថ្នាក់លើចង់កាត់​ស្អុយ​ចោល​សូមទនាក់ទំនងមកលេខទូរសព្ទ័រូបគេ 011,017, 090,069,=295858»sic។

ក្នុងការលើកឡើងនេះផងដែរ ឈ្មួញរូបនេះបានភ្ជាប់មកជាមួយឯកសារបញ្ជីឈ្មោះក្រុមការ​ងារ​បក្ស​ផងដែរ។ ពិសេសឈ្មួញរូបនេះបានបង្ហោះលិខិតអនុញ្ញាតិឲ្យដឹកត្រីឆ្តោ១០តោន កូនត្រីឆ្តោ៥ម៉ឺនកូន កូនត្រីរ៉ស់១០ម៉ឺនកូន ចូលពីប្រទេសវៀតណាម ចេញដោយ លោក អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល ។ រយៈពេល​តែ៦ថ្ងៃម្តងប៉ុណ្ណោះ របៀបបាចអង្កាមបញ្រ្ចាស់ខ្យល់ ព្រោះថា ក្នុងចំនួនខាងលើឈ្មួញរូប​នេះ​ដឹកតែ២ទៅ៣រថយន្តគឺអស់ទៅហើយ ។ តើឈ្មួញរូបនេះដឹកចូល១ថ្ងៃប៉ុន្មានរថយន្ត មកចែក ចាយស្ទើរមួយចំហៀងប្រទេសកម្ពុជា?

ទាក់ទងនិងការលើកឡើង និងការដឹកត្រីឆ្តោ ត្រីរ៉ស់ពីប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជារបស់ឧកញ៉ាឈ្មួញរូបនេះ ភ្ងាក់ងារ http://nkdnews.com/ មិនអាច សុំការ​ពន្យល់ពីលោកបានទេព្រោះទូរសព្ទ័ពុំលើក។

ចំណែក លោក អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផលក៏មិនអាចសុំការពន្យល់បកស្រាយបានដែរព្រោះពុំមានលេខទូរស័ព្ទ។

ទាក់ទងនិងករណីខាងលើនេះមជ្ឍដ្ឋានប្រជាពលរដ្ឋបានលើកឡើងថា ការដឹកជញ្ជូនត្រីពី ប្រទេសវៀតណាមចូលមកប្រទេសកម្ពុជារបស់ឈ្មួញ ហុក ជ្រា គឺបង្កប់ដោយអំពើពុក​រលួយជាមួយសម្មត្ថកិច្ចជំនាញគ្រប់គោលដៅដែលឆ្លងកាត់ និងកេងបន្លំពន្ធថវិការជាតិយ៉ាង ច្បាស់ក្រឡែត ។ ដូច្នេះអង្គភាពប្រឆាំងអំពើពុករលួយ​ មេត្តាជួយពិនិត្យមើលករណីនេះផង ៕  អ្នកចំការ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print